Translate: សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៤

Translate: 
សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៤ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​មួយថ្ងៃ​កន្លះ ដោយ​ចាប់ពី​ថ្ងៃទី២៦-៦-២៧ ខែមីនា ឆ្នាំ២០១៤ នៅ​ទីស្តីការក្រសួង​ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។
ថ្លែង​សុន្ទរកថា​បើក​សន្និបាត ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា សន្និបាត​លើក​នេះ គឺជា​ឱកាស​ឲ្យ​យើង​ធ្វើការ​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំកន្លងមក ដោយបាន​គូស​រម្លេច​នូវ​សមិទ្ធផលសំខាន់ៗ ពិនិត្យ, វាយតម្លៃ​ទាំង​ភាពងាយស្រួល, ការលំបាក, បញ្ហា​ប្រឈម ដើម្បី​ពិគ្រោះ ពិភាក្សា លើក​វិធានការណ៍​រក​ដំណោះស្រាយ កំណត់​អាទិភាព និង​ដំណើរ​ឆ្ពោះទៅមុខ​របស់​ក្រសួង ជាពិសេស ក្នុង​បរិបទ នៃ​ការប្រែប្រួល​ដ៏​ឆាប់រហ័ស និង​ការអនុវត្ត​ភាពថ្មីៗនៃ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង ព័ត៌មាន។
ឯកឧត្តម​មានប្រសាសន៍​ទៀតថា ក្នុង​ក្របខណ្ឌ​ជាតិ​កន្លងមកនេះ ដើម្បី​ចូលរួម​កែទម្រង់​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន យើង​បានសម្រេច​នូវ​សមិទ្ធផលសំខាន់ៗជាច្រើន រួមមាន​ការបង្កើត ប្រៃសណីយ៍​កម្ពុជា, ទូរគមនាគមន៍​កម្ពុ​ជា, បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជាល្តិការទូរ/ជ​ និងមជ្ឈមណ្ឌល​គ្រប់គ្រង​់ទិន្នន័យ សេវា​ទូរគមនាគមន៍ ព្រមទាំង​សមាហរណកម្ម អាជ្ញាធរជាតិ​ទទួល​បន្ទុក​អភិវឌ្ឍន៍​វិស័យ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ឲ្យ​ឋិត​នៅ​ក្រោម​ឱ​វាទ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​វិញ និង​ការ​បង្កើត​វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន។ ជា​មួយ​គ្នា​នេះ យើង​ពិនិត្យ​ឃើញ​ថា គុណភាព​នៃ​បណ្ដាញ និង​សេវា​ទូរ​គមនាគមន៍ ត្រូវ​បាន​ពង្រីក​ជា​បន្ត​បន្ទាប់ ទន្ទឹម​នឹង​ការ​បន្ត​អភិវឌ្ឍន៍​ប្រភេទ​ទូរស័ព្ទ​អចល័ត។ល។ រីឯបណ្ដាញ​និង​សេវា​គ្រប​ដណ្ដប់​របស់​ខ្សែកាប្លិ៍អុបទិក ត្រូវ​បាន​ពង្រីក​ឥត​ឈប់ឈរ​ដោយ បាន​តភ្ជាប់​ពីរាជធានីភ្នំពេញ ទៅ​គ្រប់​ស្រុក និង​ឃុំមួយ​ចំនួន ក៏​ដូចជា​ការ​តភ្ជាប់​កម្ពុជា ជា​មួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ ប្រៃសណីយ៍កម្ពុជា ក៏បាន​ពង្រីក​ចគុណភាព​និង​ការ​ផ្តល់​សេវា​របស់​ខ្លួន បង្កើន​ប្រាក់​ចំណូល​ជាតិ និង​បង្កើន​ប្រាក់ខែជូន​មន្រ្តី​និយោជិត​របស់​ខ្លួនជា​បន្តបន្ទាប់។
អង្គ​សន្និបាត​ក៏​បាន​តាម​ដានស្ដាប់​នូវ​បទ​បង្ហាញ​របស់​ឯកឧត្តមរដ្ឋលេខាធិការ សារ៉ាក់ ខាន់ភា្ហៗ និងប្រៃសណីយ៍ ទូរគមនាគមន៍ និង​បទ​អន្តរាគមន៍​របស់អង្គភាព ស្ថាប័ន​ក្រោម​ឱ​វាទក្រសួង ស្ដីអំពី លទ្ធផល​ការងារ​ឆ្នាំ​២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៤ របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍។ ក្នុងនោះ ោះលើវិស័យ​ ប្រៃសណីយ៍ែ ចនួនស្រុកដែលមាន​ទីតាំង​ផ្តល់​សេវា​ប្រៃសណីយ៍ មានចំនួន៦៦ស្រុក ក្នុង​ចំណោមស្រុក​ចំនួន​១៩៤។ ភូមិសាស្រ្ត​ដែល​អត្រា​គ្រប​ដណ្ដប់​សេវា​ប្រៃសណីយ៍​លើស​៥០% 50%មាន​ចំនួន៧​ខេត្តព និង​ក្រុមហ៊ុនដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​សេវាបញ្ញើ​ឆាប់រហ័ស​អន្តរជាតិ​មាន​ចំនួន២៣។ លើវិស័យទូរគមនាគមន៍​ដែល​ជា​វិស័យ​មានសក្តានុពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ជាតិ បាន​ចំនួនស្រូប​យក​អ្នក​ជាវ​ទូរស័ព្ទ​ព្ទអចល័ត​ចំនួន​៤២០.៩៤២, ទូរស័ព្ទ​ចល័ត​ចំនួន២០.២៦៤.៥១៤ និង អ្នក​ជាវ​អ៊ិនថឹណិត​ចំនួន៣.៨២៧.៥៨៤។
ចំពោះ​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​បន្ត រួមមាន ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​ច្បាប់​ប្រៃសណីយ៍​នៅមានកម្រិត​នៅឡើយ, បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​វិស័យ​ទូរគមនាគមន៍​បាននិងកំពុង​ឋិត​នៅ​ពីក្រោយ​ស្ថានភាព​ជាក់ស្តែង និង​ដំណើរ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ពុំទាន់​មាន​គោលនយោបាយ កាតព្វកិច្ច​សេវា​សកល និង​មូល​នី​ធិ​កាតព្វកិច្ច​សេវា​សកល ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាជន​ក្រីក្រ, ពុំទាន់​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណ​វឌ្ឍន៍, បទពិសោធន៍​ជំនាញ និង​ចំណេះដឹង​ខាង​ភាសាបរទេស​គ្រប់គ្រាន់​នៅឡើយ​ទេ។ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា និង​ទីតាំង​ផ្តល់​សេវា​ប្រៃសណីយ៍​ពុំទាន់​គ្របដណ្តប់​ទូទាំងប្រទេស។
ថ្លែង​នៅក្នុង​ឱកាស​បិទ​សន្និបាត​នា​ព្រឹក​ថ្ងៃទី២៧ ខែមីនា ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត គ្រប់​ថ្នាក់ គ្រប់ផ្នែក របស់​ក្រសួង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​ឆ្នាំ២០១៣ ដើម្បី​រួមគ្នា​បន្ត​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឲ្យ​មានគុណ​ភាពទំនើប​ទាន់សម័យ មាន​គុណភាព​ស្របតាម​ស្តង់ដារ​អន្តរជាតិ មានតម្លៃ​ប្រកួតប្រជែង និង​មាន​សេវា​គ្របដណ្តប់​ទូទាំងប្រទេស។
ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង នូវ​បញ្ហា​ប្រឈម​មួយចំនួន រួមមាន ការខ្វះខាត​ក្របខណ្ឌ​នយោបាយ យុទ្ធសាស្ត្រ និង​ជាពិសេស ក្របខណ្ឌ​គតិយុត្ត ធនធានមនុស្ស តម្រូវការ​ក្នុងការ​ប្រសិទ្ធភាព​នៃ​ការវិនិយោគ និង​ការប្រើប្រាស់​រចនាសម្ព័ន្ធ​រូបវ័ន្ត ការពង្រីក​វិសាលភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន អក្ខរកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ការពង្រឹង​និង​ការសម្របសម្រួល​ស្ថាប័ន ព្រមទាំង​កិច្ចសហការ​រវាង ប្រតិបត្តិ​ករ​និង​ប្រតិបត្តិ​ករ ជាមួយ​ស្ថាប័ន​ទទួលខុសត្រូវ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​រៀបចំ​គោលនយោបាយ​ជាតិ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​មូលដ្ឋាន​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ការអភិវឌ្ឍន៍​និង​ការបង្កើន​សមត្ថភាព​ធ​ន​ធាន​មនុស្ស ប្រសិទ្ធភាព​នៃ​បញ្ញត្តិ​កម្ម ការបង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្មផ្សេងៗពាក់ព័ន្ធ​នឹង​ការបំបាត់​អំពើ​អសកម្ម​នានា ការគ្រប់គ្រង ការប្រកួតប្រជែង​ក្នុង​លក្ខណៈ​ស្មោះត្រង់ ការបំពាក់ និង​ការធ្វើ​ទំនើបកម្ម​ឧបករណ៍ សម្ភារ បម្រើ​វិស័យ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព រួមទាំង​ការរៀបចំ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​ស្ថាប័ន ដើម្បី​បន្ត​ជម្រុញ​វិស័យ​ទាំង៣ ឲ្យ​រីកចម្រើន​ស្របតាម គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៥ នៃ​រដ្ឋសភា។
ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយមាស​កា​ងារ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ន​យោ​ជិត ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញភារកិច្ច​ក្នុង​ឆ្នាំ២០១៣ ក្នុងនោះ រួមមាន មេដាយ​ការងារ​សុវត្ថា​រា​ថ្នាក់​មហាសេនា​ចំនួន៧, ថ្នាក់​ធិ​ប​ឌិ​ន្ទ​ចំនួន៤, ថ្នាក់​សេនា​ចំនួន៤, ថ្នាក់​អស្សឫទ្ធិ​ចំនួន៧នាក់ និង​មេដាយមាស​ការងារ​ចំនួន១៥នាក់​ផ្សេងទៀត៕ 

Related Post

  • Press Release on The Regional Capacity Development Workshop under the theme “Artificial Intelligence in the Public Sector: Policy Considerations and Best Practices”

  • His Excellency Chea Vandeth, Minister of Post and Telecommunications and Chair of the Digital Government Committee (DGC), presided over the opening ceremony of the training course on “Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Leaders of the Digital Government Committee”

  • HE Khov Makara, Secretary of State of the Ministry of Post and Telecommunications, led a delegation of 12 new Cambodian digital businesses and brought two digital government technology services to the FRANCOTECH Innovation Fair 2024