ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រជុំជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិចំនួន ១៥ ដើម្បីពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀតអំពីវិស័យ ICT និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល

អត្ថបទដោយ៖ Semtararath

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបតាមអនឡាញជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនផ្តល់សេវាទិន្នន័យក្លោដ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Facebook, Amazon, Visa, Oracle, Palo Alto Network, NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ដើម្បីពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀតអំពីវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ជាពិសេសគម្រោងមជ្ឈមណ្ឌលទិន្នន័យ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ព្រមទាំងលិខិតបទដ្ឋាន​គតិយុត្តពាក់ព័ន្ធនឹងវិស័យនេះ ដើម្បីរៀបចំឱ្យមានបណ្តុំទិន្នន័យ (Big data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិគ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីយន្តការប្រមូលពន្ធលើសេវាឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសមិនចុះបញ្ជីនៅកម្ពុជា។  ក្រសួងនឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍។

-ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

ព័ត៌មានជាប់ទាក់ទង