នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ និងជម្រាបលាឯកឧត្តមរដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Sunniya Durany-Jamel នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ និងជម្រាបលាតាមប្រព័ន្ធសន្និសីទវីដេអូ បន្ទាប់ពីលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទាំងនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ក្រោមការដឹកនាំរបស់លោកស្រីកន្លងមក ដែលបានយកចិត្តទុកដាក់ជួយគាំទ្រគម្រោងជាច្រើននៅក្នុងវិស័យដែលក្រសួងបានអនុវត្តន៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បន្ថែមទៀត។

អត្ថបទជាប់ទាក់ទង

  • នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ និងជម្រាបលាឯកឧត្តមរដ្ឋមន្ត្រី