ការចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន២ ជាមួយឯកឧត្តម Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ជាមួយអគ្គនាយកនៃក្រុមហ៊ុនវៀតធែល (ខេមបូឌា)ផងដែរ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមជាមួយតំណាងស្ថាប័នជាច្រើនទៀត។

អនុស្សរណៈនៃការយោគយល់ទី១ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាមួយក្រសួងព័តមាននិងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺមានទិសដៅសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងឌីជីថល រវាងក្រសួងទាំងពីរ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការស្រាវជ្រាវរួមគ្នារផងដែរ។ ដោយឡែក អនុស្សរណៈទី២ ជាមួយក្រុមហ៊ុនវៀតធេល (ខេមឌា) គឺរៀបចំឡើងក្នុងគោលបំណងសហការពង្រឹងគុណភាពសេវាទូរសព្ទ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

អត្ថបទជាប់ទាក់ទង

  • ការចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម