• ខ្មែរ
  • EN

លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមវេទិកានាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ចប្រៃសណីយ៍ នៅប្រទេសថៃ

ប្រទេសថៃ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមវេទិកានាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ចប្រៃសណីយ៍លើកទី១០ ដែលរៀបចំដោយសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះ មានការចូលរួមពីអ្នកធ្វើគោលនយោបាយ ថ្នាក់ដឹកនាំធុរកិច្ច អ្នកស្រាវជ្រាវ ប្រតិបត្តិករប្រៃសណីយ៍ និងអ្នកផ្គត់ផ្គង់សេវាពាក់ព័ន្ធប្រៃសណីយ៍ជាច្រើនរូប ព្រមទាំងមានការដាក់តាំងពិព័រណ៍ដំណោះស្រាយថ្មីៗ ដែលប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ពីបណ្តាក្រុមហ៊ុននានា។

នៅក្នុងវេទិកាធុរកិច្ចនេះដែរ ក៏មានការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាដើម្បីចែករំលែកព័ត៌មាន និងបទពិសោធអំពី (១)ការវិវត្តនៃទីផ្សារប្រៃសណីយ៍ និងកាលានុវត្តភាពនៅក្នុងយុគសម័យឌីជីថល (២)ការអភិវឌ្ឃជំនាញ ការធ្វើពិពិធកម្ម និងបរិយាបន្ននៃកម្លាំងពលកម្មក្នុងវិស័យប្រៃសណីយ៍ (៣) នវានុវត្តន៍ជាមួយបរិវត្តកម្មឌីជីថលដើម្បីពង្រឹងភាពធន់ក្នុងវិស័យប្រៃណីយ៍ (៤)កិច្ចសហការ និងសហប្រតិបត្តិការក្នុងតំបន់ (៥)បញ្ហាប្រឈមនិងដំណោះស្រាយលើផ្នែកឡូជីស្ទិកសម្រាប់គាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង(៦) តួនាទីរបស់ធុរកិច្ចថ្មីឌីជីថលក្នុងប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍។

ក្នុងឱកាសនោះដែរ គណ:ប្រតិភូកម្ពុជាបានជួបប្រជុំជាមួយលោកអគ្គលេខាធិការនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក(APPU) ដើម្បីពិភាក្សាការងារ ពិសេសការត្រៀមសម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃសហភាព APPU ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។

Related Post