• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល”

រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល” ជូនដល់ថ្នាក់ដឹកនាំដែលមានមុខតំណែងចាប់ពីអនុប្រធាននាយកដ្ឋានរហូតដល់រដ្ឋលេខាធិការ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ស្រីចំនួន ១២នាក់ មកពីក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី និងបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងទស្សនទានបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា អំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលគាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ ការកំណត់អត្តសញ្ញាណព័ត៌មាន និងការការពារឯកជនភាព​ ជាដេីម។ វគ្គបណ្ដុះបណ្ដាល​នេះជាផ្នែកមួយនៃផែនការសកម្មភាពសំខាន់ៗ​ របស់ក្រសួងប្រៃសណីយ៍និងទូរគមនសគមន៍ក្នុងការកសាងសមត្ថភាពធនធានមនុស្សដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

Related Post