សេចក្តីជូនដំណឹង៖ ស្តីពីអាហាររូបករណ៍ (Fellowship) ចូលរួមកិច្ចប្រជុំជាសាធារណៈលើកទី៦៧ (ICANN 67 Public Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះ និងអាសយដ្ឋានក្នុងការប្រើប្រាស់អុីនធើណេត (Internet Corporation for Assigned Names and Numbers – ICANN) នៅប្រទេសម៉ិចសិក

Ministry of Post and Telecommunications

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់មន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាធារណជនជាអ្នកជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានតាមបណ្តាប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត សាស្ត្រាចារ្យនិងនិស្សិតតាមសាកលវិទ្យាល័យនានា មេត្តាជ្រាបថា៖ កិច្ចប្រជុំជាសាធារណៈលើកទី៦៧ (ICANN 67 Public Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះនិងអាសយដ្ឋានក្នុងការប្រើប្រាស់អ៊ីនធើណេត (ICANN) នឹងរៀបចំចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងកាន់គុន (Cancún) ប្រទេសម៉ិចសិក ដោយមានការផ្តល់នូវអាហារូបករណ៍ (Fellowship) ដល់បេក្ខជនចំនួន៤០នាក់មកពីប្រទេសជុំវិញពិភពលោក។ អាហារូបករណ៍នេះមានគោលបំណងផ្តល់នូវចំណេះដឹងដល់បេក្ខជនអំពីសកម្មភាពនានាក្នុង ICANN ដូចជា ការរៀបចំគោលនយោបាយ ការយល់ដឹងពីប្រព័ន្ធដំណើការ Domain Name អភិបាលកិច្ចអ៊ីនធើណេត បញ្ហាសន្តិសុខនិងស្ថេរភាពនៃការប្រើប្រាស់អ៊ីនធើណេតលើពិភពលោក។ 

កម្មវិធីអាហារូបករណ៍នេះ នឹងជំរុញឱ្យមានការចូលរួមបានទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន និងសម្តែងមតិក្នុងដំណើការរៀបចំគោលនយោបាយនិងនីតិវិធីនានារបស់ ICANN។ បេក្ខជនដែលជាប់អាហារូបករណ៍ចូលរួមវគ្គ បណ្តុះបណ្តាលនិងកិច្ចប្រជុំ ICANN 67 នឹងទទួលបានការឧបភ្ថម្ភលើសំបុត្រយន្តហោះទៅមក ថ្លៃស្នាក់នៅ ការហូបចុក និងប្រាក់ហោប៉ៅពី ICANN។

បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវបំពេញពាក្យសុំអាហារូបករណ៍តាមគេហទំព័រដូចខាងក្រោម ឱ្យបានមុនថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ 

– សេចក្តីជូនដំណឹងពីអាហារូបករណ៍ ICANN 67 https://go.icann.org/2Y9guI8 

– ការចុះឈ្មោះនិងលក្ខខណ្ឌជ្រើសរើស https://www.icann.org/fellowshipprogram

 

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    សេចក្តីជូនដំណឹង៖ ស្តីពីអាហាររូបករណ៍ (Fellowship) ចូលរួមកិច្ចប្រជុំជាសាធារណៈលើកទី៦៧ (ICANN 67 Public Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះ និងអាសយដ្ឋានក្នុងការប្រើប្រាស់អុីនធើណេត (Internet Corporation for Assigned Names and Numbers – ICANN) នៅប្រទេសម៉ិចសិក