CamSA22-53: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន Apple

. ព័ត៌មានទូទៅ       

ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំសន្តិសុខអំពីការអាប់ដេតទៅលើចំណុចដែលងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើនមានក្នុងផលិតផលរបស់ខ្លួននាខែធ្នូ ឆ្នាំ២០២២ ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរបំផុតហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើការអាប់ដេតជាបន្ទាន់។

. ផលិតផលដែលរងផលប៉ះពាល់

  • –  iCloud for Windows 13
  • –  Safari 16.1
  • –  macOS Monterey 12.6
  • –  macOS Big Sur 11.7.1
  • –  tvOS 16.1
  • –  watchOS 9.1
  • –  iOS 15.7 and iPadOS 15.7
  • –  iOS 16.1 and iPadOS 16
  • – macOS Ventura 13

៣. ផលវិបាក

ចោរព័ត៌មានវិទ្យា/ហេកគ័រ អាចវាយលុកចំណុចខ្សោយដែលមានក្នុងផលិតផលខាងលើនេះ ធ្វើឱ្យគាំងប្រព័ន្ធមានសិទ្ធិលួចមើលព័ត៌មានសំខានៗ ឬដំណើរការកូដពីចម្ងាយ ដើម្បីគ្រប់គ្រងប្រព័ន្ធដែលរងគ្រោះ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ត្រូវតែធ្វើការអាប់ដេតកម្មវិធីទៅកាន់កំណែថ្មីបំផុតនៃកម្មវិធី។ អ្នកប្រើប្រាស់អាចធ្វើការអាប់ដេតកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Setting បន្ទាប់មកជ្រើសយកពាក្យ Software Update។ កម្មវិធីនេះអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់មុខងារអាប់ដេតដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកប្រើប្រាស់កម្មវិធី

  • – iCloud for Windows 13 អាចធ្វើការអាប់ដេតទៅកំណែ iCloud for Windows 14.1 បាននៅលើឧបករណ៍ Windows 10 និង Windows 11 មាននៅក្នុង Microsoft Store
  • –  Safari 16.1 អាចធ្វើការអាប់ដេតទៅកំណែ Safari 16.2 បាននៅលើឧបករណ៍ macOS Big Sur និង macOS Monterey
  • –  macOS Monterey 12.6 អាចធ្វើការអាប់ដេតទៅកំណែ macOS Monterey 12.6.2 នៅលើឧបករណ៍ macOS Monterey
  • – macOS Big Sur 11.7.1 អាចធ្វើការអាប់ដេតទៅកំណែ macOS Big Sur 11.7.2 នៅលើឧបករណ៍ macOS Big Sur
  • –  tvOS 16.1 អាចធ្វើការអាប់ដេតទៅកំណែ tvOS 16.2 នៅលើឧបករណ៍ Apple TV 4K, Apple TV 4K (ជំនាន់ទី2 និងជំនាន់ក្រោយទៀត), and Apple TV HD
  • –  watchOS 9.1 អាចធ្វើការអាប់ដេតទៅកំណែ watchOS 9.2 នៅលើឧបករណ៍ Apple Watch Series 4 and later
  • –  iOS 15.7 and iPadOS 15.7 អាចធ្វើការអាប់ដេតទៅកំណែ iOS 15.7.2 and iPadOS 15.7.2 នៅលើឧបករណ៍ iPhone 6s (គ្រប់ម៉ូដែល), iPhone 7 (គ្រប់ម៉ូដែល), iPhone SE (ជំនាន់១), iPad Pro (គ្រប់ម៉ូដែល), iPad Air 2 និងជំនាន់ចុងក្រោយ, iPad ជំនាន់5 និងជំនាន់ចុងក្រោយ, iPad mini ជំនាន់4 និងជំនាន់ចុងក្រោយ, and iPod touch (ជំនាន់7)
  • –  iOS 16.1 and iPadOS 16 អាចធ្វើការអាប់ដេតទៅកំណែ iOS 16.2 and iPadOS 16.2 នៅលើឧបករណ៍ iPhone 8 និងជំនាន់ចុងក្រោយ, iPad Pro (គ្រប់ម៉ូដែល), iPad Air ជំនាន់3 និងជំនាន់ចុងក្រោយ, iPad ជំនាន់5 និងជំនាន់ចុងក្រោយ, និង iPad mini ជំនាន់5 និងជំនាន់ចុងក្រោយ
  • –  macOS Ventura 13 អាចធ្វើការអាប់ដេតទៅកំណែ macOS Ventura 13.1 បាននៅលើឧបករណ៍ macOS Ventura

. ឯកសារពាក់ព័ន្ធ

  • https://www.cisa.gov/uscert/ncas/current-activity/2022/12/13/apple-releases-security-updates-multiple-products
  • https://support.apple.com/en-us/HT213538
  • https://support.apple.com/en-us/HT213537
  • https://support.apple.com/en-us/HT213533
  • https://support.apple.com/en-us/HT213534
  • https://support.apple.com/en-us/HT213535
  • https://support.apple.com/en-us/HT213536
  • https://support.apple.com/en-us/HT213531
  • https://support.apple.com/en-us/HT213530
  • https://support.apple.com/en-us/HT213532

អត្ថបទជាប់ទាក់ទង

  • CamSA22-53: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតមាននៅក្នុងផលិតផលក្រុមហ៊ុន Apple