ឯកឧត្តមរដ្ឋលេខាធិការ​ ឯក វណ្ណឌី ​ដឹកនាំ​ប្រតិភូកម្ពុជាធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេសថៃ ​ដើម្បី​ស្វែង​យល់​ពី​គោល​នយោបាយ​ និង​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងតំណាងប្រៃសណីយ៍កម្ពុជា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងមន្ត្រីពាក់ព័ន្ធសរុប ១២រូប ធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃ ដើម្បីស្វែងយល់ពីគោលនយោបាយ និងបទពិសោធន៍របស់ថៃក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ចាប់ពីថ្ងៃ១៦ ដល់ថ្ងែទី២០ ខែឧសភា ឆ្នាំ២០១៨។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមបណ្ឌិត Pichet Durongkaveroj រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃប្រទេសថៃ ប្រធានក្រុមហ៊ុនប្រៃសណីយ៍ និងបានជួបពិភាក្សាស្វែងយល់ពីគោលនយោបាយប្រៃសណីយ៍របស់ព្រះរាជាណាចក្រថៃ ព្រមទាំងទស្សនកិច្ចការអនុវត្តជាក់ស្តែងរបស់មជ្ឈមណ្ឌលរៀបបញ្ញើនិងបញ្ជរប្រៃសណីយ៍របស់ប្រទេសថៃផងដែរ។ ជាលទ្ធផលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជាបានទទួលនូវបទពិសោធន៍ និងប្រមូលបាននូវធាតុចូលសំខាន់ៗ ដើម្បីចូលរួមក្នុងការតាក់តែងបទដ្ឋានគតិយុត្តសម្រាប់អភិវឌ្ឍន៍វិស័យប្រៃសណីយ៍នៅកម្ពុជា៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋលេខាធិការ​ ឯក វណ្ណឌី ​ដឹកនាំ​ប្រតិភូកម្ពុជាធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេសថៃ ​ដើម្បី​ស្វែង​យល់​ពី​គោល​នយោបាយ​ និង​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​