​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​ : ​ព្រឹក​ថ្ងៃអង្គារ​ ​១​០​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​ កុម្ភ: ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​ (​Tame​ ​t​h​e​ ​Complexity​ o​f​ C​y​be​r​security​ ​in​ ​t​h​e​ ​Connect​e​d​ ​Age​) ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គ​នាគ​ម​ន៍ ​ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ដែល​ជា​តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​សហគ្រាស​មីក្រូ​ ​ធន​តូច​ ​និង​មធ្យម​ ​និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​សរុប​ប្រមាណ​ជា​ ​១​៣​៥​នាក់​។​

​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​ទៅដល់​ម​ន្រ្តី ​និង​បុគ្គល​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​) ​ដើម្បី​យល់​ដឹង​អំពី​បច្ចេកទេស​ថ្មីៗ​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ហា​និ​ភ័យ​នានា​ដែល​អាច​កើតមានឡើង​ក្នុង​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​នូវ​ការ​រីក​ចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ ​ក៏ដូចជា​ការ​ទី​ផ្សារ​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​គឺជា​វិ​ស័យ​មួយ​ដ៏​ចំបង​សម្រាប់​កម្ពុជា​ ​និង​អា​ស៊ាន​ទាំងមូល​ ​ហើយ​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា​ ​ទំហំ​សេដ្ឋកិច្ច​ឌី​ជី​ថល​ក្នុង​តំបន់​អា​ស៊ាន​ត្រូវ​បាន​រំពឹង​ថា​កើន​ឡើង​ដល់​ ​២​០​០​ប៊ី​លាន​ដុល្លា​ក្នុងរង្វង់​ពេល​១​០​ឆ្នាំខាងមុខ​នេះ​ ​ដែល​នៅ​ក្នុង​នោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ​៨​៨​ប៊ី​លាន​ដុល្លារ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្នុង​ខណៈ​ពេល​ដែល​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​បាន​នាំមក​នូវ​ឱកាស​ថ្មីៗ​ជាច្រើន​ ​វាក៏​បើកចំហ​នូវ​ភាព​ងាយ​រងគ្រោះ​ជាច្រើន​ ​ដល់​យើង​ទាំងអស់គ្នា​ផង​ដែរ​។​ ​ជាស​កល​ ​ការ​គំរាម​គំ​ហែង​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​ ​និង​ការវាយប្រហារ​គឺ​កាន់តែ​មាន​ភាព​ស្មុគ​ស្មាញ​ឡើងៗ​ ​ហើយ​ផល​ប៉ះពាល់​ក៏មាន​ទំហំ​ធំធេង​ផង​ដែរ​។​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​យើង​ ​ក៏​អាច​នឹង​ទទួលរង​ពី​ការ​គំរាមកំហែង​នោះ​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​បណ្តាញ​អុី​ន​ធឺ​ណិ​ត​របស់​រដ្ឋាភិបាល​ទទួលរង​ការវាយប្រហារ​ជាមួយនឹង​មេរោគ​ ​ការ​ជ្រៀតចូល​លួច​ទិន្នន័យ​ ​និង​ការ​កែប្រែ​ព័ត៌មាន​នៅ​ក្នុង​វេ​ប​សាយ​ជាដើម​។​ ​ក្នុង​នោះ​ផង​ដែរ​ ​យើង​ក៏​ធ្លាប់​ទទួល​រងគ្រោះ​ដោយ​ការវាយប្រហារ​ក្នុង​ទម្រង់​ ​D​Do​S ​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​នៅ​កម្ពុជា​មាន​ភាព​រអាក់រអួល​មិន​ដំណើរការ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​កម្ពុជា​ត្រូវការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការធ្វើដំណើរ​ទៅកាន់​សេដ្ឋកិច្ច​ឌី​ជី​ថល​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​នឹង​ចូល​រួមចំណែក​ជាមួយនឹង​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ ​ដែល​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រដ្ឋាភិបាល​អ​ណ​ត្តិ​ទី​៦​ ​នៃ​រដ្ឋសភា​ ​នៅ​ក្នុង​ចតុ​កោណ​ទី​២​ ​គឺ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​ត្រង់​មុំ​ទី​៣​ ​បាន​កំណត់​ថា​ “​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ ​ឆ្លើយតបនឹង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤​”​

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​