មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ សហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ​ បង្ក្រាបបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍​ បង្កឡើងដោយជនជាតិកូរ៉េ​ ២៣​ នាក់

កាលពីរសៀលថ្ងៃទី០៥ខែកុម្ភ:​ ឆ្នាំ២០១៦មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដឹកនាំដោយឯកឧត្តមអ៊ូបូរ៉ាត់អគ្គាធិការតបតាមបញ្ជារបស់ឯកឧត្តមប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយមន្ត្រីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា​(ហ្គេមអនឡាញ)​ នៅទីតាំងផ្ទះលេខ១៥និងផ្ទះលេខ២៧បុរីពិភពថ្មីសំរោងអណ្តែត​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញព្រមទាំងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិកូរ៉េចំនួននាក់និងវត្ថុតាងមួយចំនួន រួមមាន ម៉ាស៊ីនកុំព្យូទ័រលើតុ, ឧបករណ៍ Switch TP-Link, External Harddisk, Flash (USB), Wireless Phone, លិខិតឆ្លងដែន និងសៀវភៅគណនីធនាគារ ជាដើម ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដំណើរការទៅតាមនីតិវិធី

អត្ថបទជាប់ទាក់ទង

  • មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ សហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ​ បង្ក្រាបបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍​ បង្កឡើងដោយជនជាតិកូរ៉េ​ ២៣​ នាក់