ឯកឧត្ដមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

 ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL, INC. )ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង។ កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើ តើធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាទទួលបានប្រយោជន៍ពីក្រុមហ៊ុនធំៗរបស់អាមេរិក ក៏ដូចជាថាតើក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន អាចជួយយ៉ាងដូចម្ដេចខ្លះ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងរបៀបវារៈអភិវឌ្ឍន៍ និងក៏ចង់ស្វែងយល់ពីតួនាទីរបស់កម្ពុជានៅក្នុង AEC ដែលទើបតែលេចរូបរាងឡើងថ្មីៗនេះ។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន