​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយស្តី​ពី​ «ការ​អភិវឌ្ឍ​កុមារ​២០១៦​~​២០១៨​ និង​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​កុមារ​» ​

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ លោកជំទាវ ជ្រឹង បុទុមរង្សី អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​សកម្មភាព​ជាតិ​ស្តី​ពី ​«ការ​អភិវឌ្ឍ​កុមារ​ ២០១៦​~​២០១៨​ និង​ការ​បង្កើត​ក្រុម​ការ​ងារ​ដើម្បី​កុមារ​»​ នៅ​ទីស្តី​ការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍។​

លោកជំទាវ ជ្រឹង បុទុមរង្សី អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ២ គឺផ្សព្វផ្សាយ​ផែន​ការ​សកម្មភាព​ជាតិ​ដើម្បី​កុមារ​ឆ្នាំ​ ២០១៦​~២០១៨ ​និង​ជំរុញ​បង្កើត​ក្រុម​ការ​ងារ​ប្រចាំ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ ដោយ​មាន​កា​រ​អញ្ជើញ​ចូល​រួម​ពី​លោក​ជំទាវ​ ញ៉េប ​សុភាព ​អគ្គ​លេខា​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កុមារ​ លោក​ជំទាវ​ ប៊ូ ​សោ​ភ័ណ ​អគ្គ​លេខា​ធិការ​រង​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កុមារ​ និង​មន្ត្រី​នៃ​ស្ថាប័ន​ទាំង​២​។ ​

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ជ្រឹង បុទុមរង្សី បានសម្តែងនូវការ​អរគុណ​ដល់ ​លោក​ជំទាវ​ ញ៉េប​ សុភាព​ និង​ក្រុម​ការងារ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កុមា​រ​ដែល​ជួយ​រៀប​ចំ​កិច្ច​ប្រជុំ​នេះ ​និង​ធ្វើ​បទ​បង្ហាញ​អំពី​ផែន​ការ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ការ​គាំ​ពារ​ដល់​កុមារ​ជូន​ដល់​សិក្ខា​កាម​នៅ​ក្នុង​អង្គ​ពិធី​។ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ជំទាវ​ ក៏​បាន​ស្នើ​ឲ្យ​សិក្ខា​កាម​ក្នុង​អង្គ​ពិធី​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រួម​ក្នុង​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ ការ​អប់រំ​ និង​ការ​គាំពា​រ​ដល់​កុមារ​ពី​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ចំពោះ​ពួក​គាត់​ ព្រោះ​កុមារ​គឺ​ជា​សសរ​ទ្រូង​រ​​បស់​ជាតិ​ដែល​មាន​តួនាទី​ចូល​រួម​ជួយ​អភិវឌ្ឍ​ប្រទេស​នៅ​ពេល​ខាង​មុខ​។

ជាចុងក្រោយ លោកជំទាវក៏បានបន្ថែមថា « ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺ​ជា​ស្ថា​ប័ន​មួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​បី​ សំខាន់​ៗ​គឺ​ វិស័យ​ប្រៃ​សណីយ៍​ វិស័យ​ទូរ​គមនាគមន៍​ និង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​សង្គម​បច្ចុប្បន្ន​ ដូច្នេះ​ហើយ​ ក្រសួង​និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​នឹង​សហការ​គ្នា​ពង្រឹង​ការ​យក​ចិត្ត​បន្ថែម​លើ​ស​កម្មភាព​ដែល​បាន​ធ្វើ​កន្លង​មក​ក្នុង​ការ​គាំ​ពារ​ ផ្តល់​ឱកាស​ និង​ផ្តល់​ចំនេះ​ដឹ​ង​ពាក់​ព័ន្ធ​នឹង​កុមារ ​»។​

អត្ថបទជាប់ទាក់ទង

  • ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយស្តី​ពី​ «ការ​អភិវឌ្ឍ​កុមារ​២០១៦​~​២០១៨​ និង​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​កុមារ​» ​