ឯកឧត្ដម ឯក វណ្ណឌី អញ្ជើញ​ដឹក​នាំ​គណៈ​កម្មការ​ពង្រឹង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ក្រសួងទៅ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​កូរ៉េ

ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូ​រ​គមនាគមន៍​ អញ្ជើញ​ដឹក​នាំ​គណៈ​កម្មការ​ពង្រឹង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូ​រ​គមនាគមន៍ទៅ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​កូរ៉េ ​ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២០​ ខែ​តុលា ​ឆ្នាំ​២០១៧​។ ​នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នេះ ​គណៈ​ប្រតិភូ​កម្ពុជា​បាន​ចូល​ជួប​ជាមួយ​ដៃ​គូ​កូរ៉េ​ជា​ច្រើន​ទាំង​វិស័យ​រដ្ឋ​ និង​វិស័យ​ឯក​ជន​ ដើម្បី​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​គោល​នយោបាយ​ ផែន​ការ​យុទ្ធ​សាស្ត្រ​ បទ​ដ្ឋាន​គតិ​យុត្តិ​ដែល​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រៃ​សណីយ៍​នៅ​ប្រទេស​កូរ៉េ​។​ ជា​ពិសេស​កា​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​ការ​វិវឌ្ឍន៍​សេវា​ប្រៃ​សណីយ៍​ និង​បំពេញ​តម្រូវ​ការ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​អតិថិជន​។​គណៈ​ប្រតិភូ​កម្ពុជា​បាន​ជួប​ជាមួយ​ដូច​ជា៖​​
– ប្រៃ​សណីយ៍​កូរ៉េ​ 
– CJ ​Logistics​
-​ emart ​and ​Shinsegae ​corp
-​ Shinhwa ​Logistics​
និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ផ្សេងៗ​ទៀត​៕​


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដម ឯក វណ្ណឌី អញ្ជើញ​ដឹក​នាំ​គណៈ​កម្មការ​ពង្រឹង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ក្រសួងទៅ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​កូរ៉េ