ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តព្រះវិហ៊ារបិទមាស និងវត្តប្រាសាទប្រសើរ  ស្ថិតនៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ជាថ្ងៃបិណ្ឌទី១០ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តព្រះវិហ៊ារបិទមាស និងវត្តប្រាសាទប្រសើរ (ហៅវត្តក្រសាំងដុះឡើង) ស្ថិតនៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីនាំយកនូវបច្ច័យ និងសម្ភារៈទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សាស្ថិតក្នុងបរិវេណវត្តទាំងពីរ៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តព្រះវិហ៊ារបិទមាស និងវត្តប្រាសាទប្រសើរ  ស្ថិតនៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង