​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​នាយិកា​កម្ម​វី​ធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​០​៥​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​លោកស្រី​ ​Franc​e​s​ca​ ​E​r​d​e​l​man​n ​នាយិកា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​ដើម្បី​ស្វែងយល់​ពី​ផលប្រយោជន៍​រួម​ ​និង​លទ្ធភាព​នៃ​កិច្ច​សហការ​ក្រោម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជាពិសេស​នៅ​ក្នុង​ការទាក់ទង​ទៅ​នឹង​ការផ្លាស់ប្តូរ​ឌី​ជី​ថល​។​

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​ជម្រាប​លោកស្រី​នាយិកា​ពី​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​អាទិភាព​ដែល​ក្រសួង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ដែល​ក្នុង​នោះ​រួម​មាន​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​តភ្ជាប់​ ​ការ​កសាង​បទដ្ឋាន​គតិយុត្ត​ ​ការ​កសាង​សមត្ថភាព​ ​ការ​ពង្រឹង​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​រដ្ឋាភិបាល​អេ​ឡិច​ត្រូនិ​ច​ ​ការ​អភិវឌ្ឍ​អុីន​ធឺ​ណិ​ត​ល្បឿន​លឿន​ទៅដល់​ជនបទ​។​ ​ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​គម្រោង​មួយ​ចំនួន​ដែល​ក្រសួង​បាន​សហ​ការរៀបចំ​ជាមួយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​ទៅដល់​សិស្ស​នៅ​វិទ្យាល័យ​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោកស្រី​ ​Franc​e​s​ca​ ​E​r​d​e​l​man​n ​បាន​ប្រគល់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ថ្មី​សម្រាប់​សន្តិសុខ​ស្បៀង​ ​និង​អាហារ​រូប​ត្ថម្ភ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​សម្រាប់​រយៈពេល​ ​៥​ឆ្នាំ​ (​២​០​១​៩​-​២​០​២​៣​) ​ព្រមទាំង​បាន​ជម្រាប​ជូន​ពី​ផែនការ​របស់​ ​W​F​P​ ​ក្នុង​ការប្រើប្រាស់​កម្មវិធី​ ​A​p​p​s ​ក្នុង​គម្រោង​មួយ​ចំនួន​ ​ហើយ​បាន​ស្នើសុំ​កិច្ច​សហការ​ជាមួយ​ក្រសួង​នា​ពេល​ខាងមុខ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ឯកភាព​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ ​និង​កម្មវិធី​ ​W​F​P​ ​ពិសេស​ការ​ទាញ​យក​ដំណោះស្រាយ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្នុង​ការ​បម្រើ​ដល់​ការ​ទទួល​បាន​ព័ត៌មាន​ទាន់ពេល​វេលា​ ​ពី​អាហារូបត្ថម្ភ​ ​និង​ការ​គ្រប់គ្រង​ហា​និ​ភ័យ​នានា​អោយ​កាន់តែ​ប្រសើរ​ឡើង​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​៖​ ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​របស់​អង្គការសហប្រជាជាតិ​ ​គឺជា​ភ្នាក់ងារ​មនុស្សធម៌​ធំបំផុត​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​នៅ​ទូទាំង​ពិភពលោក​ ​ដើម្បី​ធានា​ថា​គ្មាន​កុមារ​ណា​ម្នាក់​ដែល​ចូលគេង​ទាំង​នៅ​ឃ្លាន​អាហារ​ឡើយ​ ​ហើយ​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រងគ្រោះ​ទាំងអស់​ ​ជាពិសេស​ស្រ្ដី​និង​កុមារ​អាច​ទទួល​បាន​នូវ​អាហារ​ដែល​មាន​អាហារ​រូប​ត្ថម្ភ​តាម​តម្រូវ​ការ​របស់​ពួកគេ​៕​

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​នាយិកា​កម្ម​វី​ធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​