​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ប​.​ទ​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ​I​C​T​ ​វេទិកា​ ​Smart​ ​Nation​ ​Summit​ ​និង​ ​កម្មវិធី​ ​T​h​e​ ​Strait​ ​Digital​ ​Exchange​ ​នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​

Ministry of Post and Telecommunications

សឹង្ហ​បុរី​៖​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ប​.​ទ​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​APT​ ​I​C​T​ ​Ministerial​ ​Meeting​) ​វេទិកា​ ​Smart​ ​Nation​ ​Summit​ ​និង​ ​កម្មវិធី​ ​T​h​e​ ​Strait​ ​Digital​ ​Exchange​ ​ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ត្រូវ​បាន​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​នៃ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ (​APT​) ​អង្គការ​អន្តរជាតិ​ ​និង​វិ​ស​័​យ​ឯកជន​ផង​ដែរ​។​ ​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ ​គឺ​ដើម្បី​ប្រមូល​នូវ​ទស្សនវិស័យ​នានា​ពី​បណ្តា​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​ ​APT​ ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ ​និង​កំណត់​ចក្ខុវិស័យ​រួម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ទិដ្ឋភាព​នៃ​ការ​រីក​ចម្រើន​នៃ​វិ​ស​័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​ ​កិច្ចប្រជុំ​ក៏បាន​តាមដាន​វឌ្ឍនភាព​ការងារ​ ​ដែល​កំណត់​ដោយ​សេចក្តីថ្លែង​ការណ៍​ប្រុយ​ណេ​ដា​រុយ​សា​ឡឹ​ម​ (2014) ​និង​បាន​អនុម័ត​សេចក្តីថ្លែង​ការណ៍​សិង្ហបុរី​ (2019) ​ដែល​ទាក់ទង​នឹង​គោលដៅ​យុទ្ធសាស្ត្រ​ថ្មី​ចំនួន​៥​ ​រួម​មាន​៖​

​១​) ​ប​ម្រែ​ប​ម្រួ​ល​នៃ​ឌី​ជី​ថល​ (​Digital​ ​Transformation​)

​២​) ​ការ​បង្កើត​ថ្មី​ ​និង​ន​វា​នុ​វត្ត​ន៍​ឌី​ជី​ថល​ (​Digital​ ​Innovation​ ​and​ ​Creativity​)

​៣​) ​សហគមន៍​ឌី​ជី​ថល​ (​Digital​ ​Community​)

​៤​) ​ទំនុក​ចិត្ត​ឌី​ជី​ថល​ (​Digital​ ​Trust​) ​និង​

​៥​) ​ការ​កសាង​សមត្ថភាព​ ​និង​ភាពជា​ដៃគូ​ឌី​ជី​ថល​ (​Digital​ ​Capacity​ ​Building​ ​and​ ​Partnership​s) ​សម្រាប់​ពន្លឿន​ល្បឿន​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថល​នា​ពេល​អនាគត​។​

​គណ​:​ប្រតិភូ​កម្ពុជា​ ​បាន​ចូលរួម​កម្មវិធី​ ​Smart​ ​Nation​ ​Innovation​s ​Week​ ​ដែល​រៀបចំ​ដោយ​ប្រទេស​សិង្ហបុរី​។​ ​នៅ​ក្នុង​កម្មវិធី​នោះ​ ​គណ​:​ប្រតិភូ​កម្ពុជា​ ​បាន​ចូលរួម​ក្នុង​វេទិកា​ ​Smart​ ​Nation​ ​Summit​ ​និង​Straits​ ​Digital​ ​Exchange​ ​ដែល​មាន​ការចូលរួម​ជា​វាគ្មិន​កិត្តិយស​ដោយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ ​រដ្ឋមន្ត្រី​នៃ​ប្រទេស​នានា​ ​អ្នកជំនាញ​ ធុ​រ​ជន​នៃ​ក្រុមហ៊ុន​ល្បី​ៗ​ ​ក្នុង​ការចូលរួម​កិច្ច​សន្ទនា​ដើម្បី​បែងចែក​ទស្សន​: ​និង​បទ​ពិសោធ​លើ​ផ្នែក​គោល​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​របស់​រដ្ឋ​ ​ក៏ដូចជា​ឯកជន​ ​និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ដើម្បី​ជ​ម្រុ​ញ​ល្បឿន​ក្នុង​ការផ្លាស់ប្តូរ​ទៅកាន់​ឌី​ជី​ថល​។​ ជាមួយគ្នា​នេះ​ក៏​មានការ​តាំង​ពិព័រណ៍​អំពី​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ថ្មីៗ​ ​ដែល​ដាក់​បង្ហាញ​ដោយ​ក្រុមហ៊ុន​ប្រមាណ​ ​៣​៥​០​ក្រុមហ៊ុន​ផង​ដែរ​។​

​នៅ​ក្នុង​ដំណើរ​បេសកកម្ម​នេះ​ដែរ​ ​គណ​:​ប្រតិភូ​កម្ពុជា​ក៏បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លេខា​ប្រតិបត្តិ​នៃ​គណ​:​កម្មាធិការ​ UN​E​S​CAP​ ​នៃ​អង្គការសហប្រជាជាតិ​ ​ដើម្បី​ស្វែងរក​កិច្ច​សហប្រតិបត្តិ​គ្នា​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​គណ​:​កម្មាធិការ​ UN​E​S​CAP​ ​ក្នុង​ការបែងចែក​បទពិសោធន៍​ ​និង​ព័ត៌មាន​ ​ដើម្បី​អភិវឌ្ឍ​វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​ ​និង​ចូលរួម​ពី​វិ​ស​័​យ​នេះ​ ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ ​របស់​អង្គការសហប្រជាជាតិ​៕​

 

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ប​.​ទ​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ​I​C​T​ ​វេទិកា​ ​Smart​ ​Nation​ ​Summit​ ​និង​ ​កម្មវិធី​ ​T​h​e​ ​Strait​ ​Digital​ ​Exchange​ ​នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​