​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្ដុះបណ្ដាល​របស់​អ្នកស្ម័គ្រចិត្ត​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​” ​នៅ​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​

Ministry of Post and Telecommunications

​នា​ថ្ងៃសៅរ៍​ ​០​៩​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​និង​ស្រុ​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​របស់​ក្រុម​ស្ម័គ្រចិត្ត​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​-​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ថ្នាក់​ខេត្ត​ ​ស្រុក​ ​ព្រមទាំង​អ្នកស្ម័គ្រចិត្ត​ ​I​C​T​ ​លោកគ្រូ​-​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​និង​សិក្ខាកាម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ ​និង​អប​អរសាទរ​ចំពោះ​ប្អូន​ៗ​ស្ម័គ្រចិត្ត​ ​I​C​T​ ​ទាំង​ ​៤​៨​នាក់​ ​ក្នុង​នោះ​ ​២​៤​នាក់​នៅ​ស្រុក​ទឹកផុស​ ​និង​ ​២​៤​នាក់​នៅ​ស្រុក​កំពង់​លែង​ ​ដែល​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ប្រកបដោយ​ភាព​ជោគជ័យ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​គូស​បញ្ជាក់​ថា​ ​គោលការណ៍​ចម្បង​នៃ​ការ​បង្កើត​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត​ ​I​C​T​ ​នេះ​ឡើង​ ​គឺ​ដើម្បី​បណ្ដុះបណ្ដាល​វិ​ស័យ​ ​I​C​T​ ​ក្នុង​បេសកកម្ម​សំខាន់​ៗ​ចំនួន​០​៦​ ​គឺ​: (​១​)​បង្កើត​ចំណងមិត្តភាព​រវាង​យុវជន​ (​២​)​លើកទឹកចិត្ត​សិស្ស​ ​និង​យុវជន​ក្នុង​មូលដ្ឋាន​ឲ្យ​ស្រលាញ់​ការ​សិស្សា (​៣​)​លើកកំពស់​ប្រសិទ្ធ​ភាព​ការងារ​របស់​មន្ត្រី​មូលដ្ឋាន​ (​៤​)​កាត់បន្ថយ​គ​ម្លា​ត​ចំណេះ​ដឹង​លើ​វិ​ស័យ​បច្ចេកវិទ្យា​ព័ត៌មាន​រវាង​ទីក្រុង​ ​និង​ជនបទ​ (​៥​)​លើកកំពស់​ការ​ចែករំលែក​ព័ត៌មាន​ ​និង​(​៦​)​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​។​

ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ “​សព្វថ្ងៃនេះ​ ​I​C​T​ ​បាន​ដើរតួ​សំខាន់​ខ្លាំង​ណាស់​មិន​ត្រឹមតែ​ចំពោះ​ការ​ទំនាក់ទំនង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ​ ​ដោយ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​I​C​T​ ​ជា​ធាតុ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​គ្រប់​វិ​ស័យ​ទាំងអស់​ដូចជា​ វិ​ស័យ​ជំនួញ​ វិ​ស័យ​ទូរគមនាគមន៍​ វិ​ស័​យ​អប់រំ​ វិ​ស័យ​កសិកម្ម​ វិ​ស័យ​សេដ្ឋកិច្ច​ ​។​ល​។​ ​ដូច្នេះ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​លើកទឹកចិត្ត​មន្ត្រី​រាជការ​ ​លោកគ្រូ​-​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​ត្រូវ​យកចិត្តទុកដាក់​រៀន​ប្រើ​ ​I​C​T​ ​និង​ចេះ​ប្រើ​បច្ចេកវិទ្យា​ ​I​C​T​ ​ដើម្បី​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​ការងារ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ​និង​ផលិតភាព​ការងារ​ឱ្យ​បាន​ច្រើន​ ​និង​លឿន​ជាង​មុន​ ​ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​បន្ត​ ​និង​ពង្រឹង​សកម្មភាព​របស់​អ្នកស្ម័គ្រចិត្ត​ ​I​C​T​ ​កម្ពុជា​នេះ​ ឱ្យ​ក្លាយ​ជា​កម្មវិធី​អ្នកស្ម័គ្រចិត្ត​ ​I​C​T​ ​កម្ពុជា​ថ្នាក់​ជាតិ​ធំ​ជាងគេ​តែមួយ​គត់​ ​ដើម្បី​មានលទ្ធភាព​ធ្វើសកម្មភាព​នៅ​គ្រប់​ឃុំ​ដាច់​ស្រ​យ៉ា​ល​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយក៏​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន​ ​និង​អង្គភាព​មូលនិធិ​នានា​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​កម្មវិធី​នេះ​ឲ្យបាន​សម្រេច​គោលដៅ​ផង​ដែរ​។​

​នា​ឱកាស​នោះ​ផង​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ប្រកាស​ផ្តល់​អាហារ​រូប​ករ​ណ៍​ពិសេស​១​០​០​% ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ជូន​សិស្ស​ ​៥​នាក់​នៅ​ក្នុងស្រុក​ទឹកផុស​ ​និង​ ​៥​នាក់​នៅ​ក្នុងស្រុក​កំពង់​លែង​ ឱ្យ​ប្រឡង​ចូលរៀន​បរិញ្ញាបត្រ​ ​នៅ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ព្រមទាំង​ចែក​អំណោយ​ជាស​ម្ភារៈ ​និង​សៀវភៅ​ជូន​ ​ឃុំ​ ​សាលារៀន​ ​និង​សិស្ស​នៃ​ស្រុក​ទាំងពីរ​៕

 

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្ដុះបណ្ដាល​របស់​អ្នកស្ម័គ្រចិត្ត​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​” ​នៅ​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​