ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម សូរ ឃុន

នៅ​ព្រឹក​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដឹកនាំ​ដោយ ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ សព​ឯកឧត្តម សូរ ឃុន អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ នីតិកាល​ទី៥ នៃ​រដ្ឋសភា ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ក្នុង​ជន្មាយុ ៧១ ឆ្នាំ ដោយ​រោគាពាធ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយនឹង​ក្រុមគ្រួសារ​នៃ​សព៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម សូរ ឃុន