​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​១​០​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ដែល​មាន​លោកស្រី​ ​Bout​h​e​in​a​ ​G​u​e​r​ma​z​i​ ​នាយក​នៃ​នាយកដ្ឋាន​ការ​អភិវឌ្ឍ​ផ្នែក​ឌី​ជី​ថល​ ​នៃ​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​ពី​វិ​ស័​យ​អាទិភាព​ជាពិសេស​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​នៅ​ក្នុង​ផែន​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​យុទ្ធសាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋាភិបាល​ ​និង​វិ​ស័យ​អាទិភាព​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​នឹង​កំពុង​ធ្វើការ​ដើម្បី​ត្រៀម​ខ្លួន​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ក្នុង​នោះ​ការ​កសាង​បទដ្ឋាន​គតិយុត្ត​ ​ការ​តភ្ជាប់​ឌី​ជី​ថល​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​សន្តិសុខ​ព័ត៌មាន​ ​ការ​អភិវឌ្ឍ​វិ​ស័យ​ប្រៃសណីយ៍​ដើម្បី​ទ្រទ្រង់​ដល់​ឡូ​ជី​ស្ទិ​ក​(​L​o​gist​i​c)​។​ ​ក្រសួង​បាន​ទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល​ ​ក្នុង​ការរៀបចំ​ក្របខណ្ឌ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បាន​យកចិត្ត​ទក​ដាក់​ផង​ដែរ​ ​ពីសា​រ​:​សំខាន់​ក្នុង​ការ​បង្កើន​ការ​បណ្តុះបណ្តាល​ចំណេះ​ដឹង​ឌី​ជី​ថល​ ​ផង​ដែរ​។​

​ក្រសួង​ក៏បាន​ផ្តោត​លើ​ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បណ្តាញ​ទូរស័ព្ទ​ចល័ត​ ​និង​អុី​ន​ធឺ​ណិ​ត​ ​រហូតដល់​ជនបទ​ ​ក្នុង​គុណភាព​ល្អ​ ​និង​តម្លៃ​សមរម្យ​ ​ដែល​សម្រាប់​ប្រទេស​កម្ពុជា​ ​តម្លៃ​អុី​ន​ធឺ​ណិ​ត​ ​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​តម្លៃ​អុី​ន​ធឺ​ណិ​ត​ធូរ​ថ្លៃ​ជាងគេ​ ​នៅ​លើ​ពិភពលោក​។​ ​ស្រប​ពេល​ជាមួយគ្នា​ ​ការ​ពង្រឹង​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ក៏​ជាស​រស​រ​ស្តម្ភ​មួយ​ដែល​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​សង្គម​ឌី​ជី​ថល​។​ ​ក្រសួង​បាន​កំពុង​ខិតខំ​បង្កើន​ការ​គ្របដណ្តប់​នៃ​បណ្តាញ​អុី​ន​ធឺ​ណិ​ត​និង​បណ្តុះបណ្តាល​ផ្នែក​ឌី​ជី​ថល​ ​នៅ​តាម​ជនបទ​តាម​រយ​:​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​(​មូលនិធិ​ ​ក​.​ស​.​ទ​.-​US​O ​Fund​) ​និង​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​វិ​ស័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​មូលនិធិ​ ​ស​.​អ​.-CBR​D​ ​Fund​) ​ក៏ដូចជា​គម្រោង​ភូមិ​ឌី​ជី​ថល​ ​ដើម្បី​ធានា​នូវ​បរិ​យា​ប​័ន្ន​នៃ​ការ​ទទួល​នូវ​សេ​វានេះ​ ​ព្រមទាំង​បាន​យកចិត្តទុកដាក់​ ​លើ​សុវត្ថិភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ ​ពិសេស​ការ​ការពារ​ដល់​កុមារ​លើ​ការប្រើប្រាស់​អន​ឡា​ញ​ផង​ដែរ​។​

​ដើម្បី​ឆ្លើយតបនឹង​ការ​រីក​ដុះដាល​នៃ​វិ​ស័យ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​ ​ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​ក្នុង​ការពង្រីក​សេវាកម្ម​នេះ​កាន់តែ​សំបូរ​បែប​ ​ដើម្បី​សម្រួល​ដល់​សេវា​ឡូ​ជី​ស្ទិ​ក​(​L​o​gist​i​c) ​និង​ការពង្រីក​សេវាកម្ម​ប្រៃសណីយ៍​ ​ទៅលើ​ផ្នែក​ផ្សេងៗ​ទៀត​ ​ដូចជា​ផ្នែក​ធានា​រ៉ាប់រង​ ​និង​ហិរញ្ញវត្ថុ​ផង​ដែរ​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ស្នើសុំ​ដល់​ធនាគារ​ពិភពលោក​ ​លើ​ការ​ជួយ​ដល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​និង​ការ​បង្កើត​ក្របខណ្ឌ​នៃ​ការ​អភិបាល​កិច្ច​ទិន្នន័យ​ឌី​ជី​ថល​ ​ផង​ដែរ​។​

​លោកស្រី​ ​Bout​h​e​in​a​ ​G​u​e​r​ma​z​i​ ​នាយក​នៃ​នាយកដ្ឋាន​ការ​អភិវឌ្ឍ​ផ្នែក​ឌី​ជី​ថល​ ​នៃ​ធនាគារ​ពិភពលោក​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការងារ​ដែល​ក្រសួង​បាន​និង​កំពុង​ធ្វើ​ ​ហើយ​បាន​សន្យា​ថា​នឹង​យក​ចំណុច​ទាំងនេះ​ទៅ​ពិនិត្យ​ ​ពិចារណា​ ​ជាមួយ​ធាតុ​ចូល​ ​ដែល​ទទួល​បាន​ពី​ក្រសួង​ផ្សេងទៀត​ ​ដើម្បី​រៀបចំ​វិ​ស័​យ​អាទិភាព​ដែល​ធនាគារ​ពិភពលោក​ ​នឹង​សហការ​ជាមួយ​កម្ពុជា​ ​ក្នុង​អភិក្រម​នៃ​វិ​ស័យ​ទាំងមូល​ ​ប្រទាក់​ក្រឡា​គ្នា​ ​និង​មាន​នូវ​បរិ​យា​ប័ន្ន​៕

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​