​ធនាគារ​ឯកទេស​ ​វី​ង​ ​បាន​រៀបចំ​ទទួលស្វាគមន៍​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​០​៥​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្នាក់ការ​កណ្តាល​ធនាគារ​ឯកទេស​ ​វី​ង​ (ខេ​ម​បូ​ឌា) ​លី​មី​ត​ធី​ត​ ​បាន​រៀបចំ​ទទួលស្វាគមន៍​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​ ​នៅ​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ធនាគារ​ឯកទេស​ ​វី​ង​ (ខេ​ម​បូ​ឌា) ​លី​មី​ត​ធី​ត​ ​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​មួយ​ចំនួន​ផង​ដែរ​។​

​នា​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​ស​នី​យ៍​និង​ទូរគមនាគមន៍​ ​បាន​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​របៀប​ដែល​ ​វី​ង​ (​Wing​) ​បាន​ដាក់​ពង្រាយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​គេ​ ​និង​វិធី​សា​ស្រ្ត​ផ្សេងៗ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​តាមរយៈ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ហិរញ្ញវត្ថុ​។​ ​ដំណោះស្រាយ​នៃ​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​គឺជា​និន្នាការ​សកល​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​លើក​ក​ម្ពស់​កំណើន​រួម​ប្រកបដោយ​ចីរភាព​៕

 

 

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​ធនាគារ​ឯកទេស​ ​វី​ង​ ​បាន​រៀបចំ​ទទួលស្វាគមន៍​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​