ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយមន្ត្រីថ្មីចំនួន ៣១ រូប ដែលបានប្រឡង ជាប់ក្របខ័ណ្ឌក្រសួងឆ្នាំ២០១៩

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបសំណេះសំណាលជាមួយមន្ត្រីថ្មីចំនួន ៣១ រូប ដែលបានប្រឡង ជាប់ក្របខ័ណ្ឌ ឆ្នាំ ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចាប់យកការងារថ្មីជាមន្រ្តីរាជការនៅក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាឱកាសសម្រាប់ប្អូនៗក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ព្រមទាំងជួយជ្រោមជ្រែងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីថ្មីទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារជូនក្រសួង និងប្រទេសជាតិប្រកបដោយក្រមសីលធម៌ បន្តអភិវឌ្ឍចំនេះដឹង ដើម្បីចាប់យកឱកាសការងារល្អៗ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យប្អូនៗបញ្ជាក់ពីប្រវត្តិរូប ទេពកោសល្យការងារ និងចំណង់ចំណូលចិត្ត ដើម្បីដាក់ពង្រាយពួកគាត់ ឱ្យចំកន្លែងការងារក្នុងក្រសួង។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលក្រៅម៉ោងដល់មន្រ្តីដែលមានជំនាញមិនទាន់មុតស្រួច ដោយរៀបចំអ្នកជំនាញក្នុងវិស័យនីមួយៗមកជួយបណ្តុះបណ្តាលក្នុងរយៈពេល៦ខែទៅ១ឆ្នាំ។

សូមជម្រាបជូនថា៖ ឯកឧត្តមរដ្ឋមន្ត្រី កំពុងតែសិក្សាផ្តួចផ្តើមបង្កើត “ក្រុមអ្នកបច្ចេកវិទ្យាវ័យក្មេង” ដែលមានជំនាញច្បាស់លាស់ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដើម្បីឱ្យពួកគាត់ធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ បម្រើដល់ស្ថាប័នរដ្ឋ វិស័យអប់រំនិងសហគមន៍ជំនួញ និងនាំយកកម្ពុជា ចូលទៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងពេលអនាគត។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយមន្ត្រីថ្មីចំនួន ៣១ រូប ដែលបានប្រឡង ជាប់ក្របខ័ណ្ឌក្រសួងឆ្នាំ២០១៩