ឯកឧត្តម ត្រាំ អុីវតឹក អញ្ជើញ​ជា​កិតិ្តយស​ក្នុង​វេទិកា​តុមូល​ដើម្បី​ជជែក​ពិភាក្សា​ក្រោម​ប្រធាន​បទ​ស្តីពី ​“កំណែ​ទម្រង់​វិស័យ​បច្ចេក​វិទ្យា​ និង​ព័ត៌មាន​ (Transforming ​the ​ICT​ Sector​​)​​"​​​

ទីក្រុងប៊ូសាន៖ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅវេទិកាស្តីពី​​ "ITU​ Telecom ​World​ 2017"​ នៃ​ទី​ក្រុង​ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ ​ឯកឧត្តម​ ត្រាំ ​អុីវ​តឹក ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូ​រ​គមនាគមន៍​ បាន​អញ្ជើញ​ជា​កិតិ្តយស​ក្នុង​វេទិកា​តុមូល​ថ្នាក់​រដ្ឋ​មន្ត្រី​ដើម្បី​ជជែក​ពិភាក្សា​ក្រោម​ប្រធាន​បទ​ស្តី​ពី ​“កំណែ​ទម្រង់​វិស័យ​បច្ចេក​វិទ្យា​ និង​ព័ត៌​មាន​ (Transforming​​​ the​ ​ICT​ Sector)" ​ដោយ​ផ្តោត​ទៅ​លើ​ប្រជាពល​រដ្ឋ​ឌីជីថល ​(Digital​ Citizens) ​ជា​ចម្បង​។

​វេទិកា​នេះ​បាន​ធ្វើការ​ពិភាក្សា​ទៅ​លើ​ចំណុច​សំខាន់​ៗ​ចំនួន​ ០៤​ គឺ៖​
១.តើ​ប្រទេស​របស់​អ្នក​អោយ​និយម​ន័យ​ទៅលើ​ប្រជាពល​រដ្ឋ​ឌីជីថល ​(Digital​ Citizenship) ​យ៉ាង​ដូច​ម្តេច?​
២.តើគោលនយោបាយអ្វីខ្លះដែលជាតំរូវការដើម្បីបង្កើនអត្ថប្រយោជន៍​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ឆ្លាត​វៃ ​(Smart​ Digital)​ និង​ធានា​បានថា​វា​មាន​ផល​វិជ្ជ​មាន​ទៅ​លើ​សង្គម​?
៣. តើកម្មវិធីអ្វីខ្លះដែលអ្នកបានរៀបចំ និងផ្សព្វផ្សាយដើម្បីធានាបាននូវការបូកបញ្ចូល​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​នៅ​ក្នុង​សង្គម​ (Inclusive​ Digital​ Society)​? ​តើ​អ្នក​បាន​ពិចារណា​ពី​វិធី​សាស្រ្ត​ផ្សេង​ៗ​គ្នា​សម្រាប់​តម្រូវ​ការ​ខុសៗ​គ្នា​ ដែល​រួម​មាន​ ភេទ​ ពិការភាព​ និង​យុវជន​ដែរ​ឫទេ​​?​
៤.តើអ្វីដែលអ្នកមើលឃើញថាជាហានិភ័យចម្បងសម្រាប់ប្រជាពលរដ្ឋ​របស់​អ្នក​នៅ​ពេល​ដែល​ប្រទេស​របស់​អ្នក​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សង្គម​ឌីជីថល​ឆ្លាត​វៃ ​(Smart​ Digital​ Society)​ ម្យ៉ាងវិញ​ទៀត​តើ​អ្នក​ត្រៀម​ខ្លួន​នឹង​ដោះ​ស្រាយ​នូវ​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ ឫ​ការ​ព្រួយ​បារម្ភ​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ដូច​ម្តេច​?​

នៅក្នុងការបកស្រាយលើប្រធានបទដែលបានលើកឡើងខាងលើ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​​ធ្វើ​ការ​បង្ហាញ​ពី​ការ​វិវត្តន៍​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​​របស់​​ប្រទេស​​កម្ពុជា​ ​និង​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​ជឿន​លឿន​បន្ថែម​ទៀត៕​


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តម ត្រាំ អុីវតឹក អញ្ជើញ​ជា​កិតិ្តយស​ក្នុង​វេទិកា​តុមូល​ដើម្បី​ជជែក​ពិភាក្សា​ក្រោម​ប្រធាន​បទ​ស្តីពី ​“កំណែ​ទម្រង់​វិស័យ​បច្ចេក​វិទ្យា​ និង​ព័ត៌មាន​ (Transforming ​the ​ICT​ Sector​​)​​"​​​