​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​ការប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​០​៧​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​កា​ន​ ​ច័ន្ទមេត្តា​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​សាកលវិទ្យាល័យ​ ​និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​លើ​ការប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​.)​។​

ឯកឧត្តម កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​កិច្ចប្រជុំ​នេះ​ ​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ដើម្បី​ ​ជំរុញ​ដល់​ការស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ឌី​ជី​ថល​សម្រាប់​ជំរុញ​ន​វា​នុ​វត្ត​ក្នុង​វិ​ស័យ​កសិកម្ម​, ​សុខាភិបាល​, ​ហិរញ្ញវត្ថុ​ ​និង​វប្បធម៌​ ​ជាពិសេស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​តម្រូវ​ការ​របស់​សាកលវិទ្យាល័យ​ ​និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា​ ​ដើម្បី​ផ្តល់​ធាតុ​ចូលក្នុង​ការប្រើប្រាស់​មូលនិធិ​ ​ស​.​អ​.​នេះ​ ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​ស្របតាម​តម្រូវ​ការ​ជាក់ស្តែង​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​កម្ពុជា​៕​

អត្ថបទជាប់ទាក់ទង

  • ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​ការប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​