ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ខួប​លើក​ទី​១​០​៨​ ​ឆ្នាំ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​ ​និង​ការ​គាំពារ​សង្គម​ ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”

Ministry of Post and Telecommunications

​     រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​២​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ខួប​លើក​ទី​១​០​៨​ ​ឆ្នាំ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ ​និង​ការ​គាំពារ​សង្គម​ ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​លោកជំទាវ​ ​ម៉ាន​ ​ចិន្តា​ ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ ​ព្រមទាំង​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​ជា​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​និង​មន្ត្រី​រាជការ​ ​និយោជិត​នារី​ទាំងអស់​ ​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​ទូរគមនាគមន៍​កម្ពុជា​ ​ប្រៃសណីយ៍​កម្ពុជា​ ​តំណាង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ ​និង​ក្រុមហ៊ុន​បម្រើ​សេវា​ប្រៃសណីយ៍​ ​ព្រមទាំង​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​នាក់​ផង​ដែរ​។​

​     មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្ដម​ ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​មាន​មតិ​ស្វាគមន៍​ ​និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ ​លោកជំទាវ​ ​ឯកឧត្តម​ ​លោកស្រី​ ​លោក​ ​ដែល​ជា​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ បំ​ពេញការ​ងារ​ ​បាន​ល្អ​ប្រសើរ​ ​និង​សូម​ឱ្យ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ​ដែល​ជា​ ​បុរស​បន្ត​ការ​គាំទ្រ​ ​និង​ជំរុញ​ ​ការ​បង្កើន​សមត្ថភាព​របស់​ ​ម​ន្រ្តី​រាជការ​ ​និង​ និ​យោ​ជិ​តជា​ស្រ្តី ​ក្នុង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ឱ្យ​ទទួល​បាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​ ​ព្រមទាំង​មាន​សិទ្ធិ​ក្នុង​ការចូលរួម​គ្រប់​ភារៈ​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​ ​និង​សូម​ឱ្យ​ស្ត្រី​ខិតខំ​បង្កើន​សមត្ថភាព​ ​ខ្លួនឯង​ទាំង​ផ្នែក​បច្ចេកទេស​ ​និង​ភាសា​ ​ដើម្បី​ទទួល​បាន​ ​វគ្គ​បណ្តុះបណ្តាល​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បន្ត​ទៀត​ថា​ “​ប្រធាន​បទ​នេះ​ ​គឺជា​សារ​មួយ​ដ៏​សំខាន់​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​តម្លៃ​នៃ​សន្តិភាព​ ​និង​ការ​លើក​ក​ម្ពស់​វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ ​រួម​ទាំង​បុរស​ ​និង​ស្រ្តី ​ដើម្បី​ជ​ម្រុ​ញ​លើកទឹកចិត្ត​ ​ស្ត្រី​ដែល​ជា​សហគ្រិន​ភាព​ ​ជា​វិស្វករ​ ​និង​ស្ត្រី​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​លើក​ក​ម្ពស់ ​សហគមន៍​ ​ឲ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ចាប់​យក​វិ​ស័​យ​បច្ចេកវិទ្យា​ជា​ទុន​ ​ដើម្បី​ពង្រឹង​ភាព​អង់អាច​ផ្នែក​ ​សេដ្ឋកិច្ច​ដល់​ស្ត្រី​គ្រប់រូប​ ​ក៏ដូចជា​ដល់​គ្រួសារ​ ​និង​សង្គមជាតិ​ ​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។

     ​ដើម្បី​ចូលរួម​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ក្នុងឆ្នាំនេះ​ ​ក្រសួង​បាន​ឧប​ត្តម្ភ​ជូន​៖​ ​មន្ត្រី​ក្របខណ្ឌ​ជា​ស្ត្រី​ចំនួន​ ​២​៣​៩​នាក់​ , ​មន្ត្រី​កិច្ចសន្យា​ចំនួន​៣​៣​នាក់​ ​និង​តំណាង​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ខេត្ត​ ​ចំនួន​២​៤​នាក់​ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ​ផាមួង​ ​១​ក្បិន​ ​និង​ថវិកា​ចំនួន​ ​១​០​ម៉ឺន​រៀល​៕

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ខួប​លើក​ទី​១​០​៨​ ​ឆ្នាំ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​ ​និង​ការ​គាំពារ​សង្គម​ ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”