ឯកឧត្តម​រដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង ប.ទ ទៅ​ចូលរួម​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក និង​កម្មវិធី​ថ្នាក់​រដ្ឋមន្ត្រី នៅ​ប្រទេស​អេស្ប៉ាញ

តបតាមការអញ្ជើញរបស់សមាគម ជី អេស អ៊ឹម (GSM Association)នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម ត្រំា អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ទៅចូលរួមមហាសន្និបាតទូរស័ព្ទចល័តពិភពលោក (GSMA Mobile World Congress) និងកម្មវិធីថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ។
មហាសន្និបាតនេះ នឹងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំរដ្ឋាភិបាល និយ័តករ និងវិស័យ    ឯកជនពាក់ព័ន្ធ ដើម្បីពិភាក្សាក៏ដូចជាចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទូរស័ព្ទចល័តចុងក្រោយ ហើយព្រឹត្តិការណ៍នេះក៏មានរៀបចំជាសិក្ខាសាលា និងការតាំងពិព័ណ៌នានាទាក់ទងនឹងឧស្សាហកម្មទូរស័ព្ទចល័តផងដែរ។
ក្នុងឱកាសស្នាក់នៅនិងបំពេញការងារនៅប្រទេសអេស្ប៉ាញនេះ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ត្រូវបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការងារ និងស្វែងយល់ពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងបរិបទសាកលភាវូបនីយកម្មស្របតាមនិន្នាការសេដ្ឋកិច្ចឌីជីថល ៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តម​រដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង ប.ទ ទៅ​ចូលរួម​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក និង​កម្មវិធី​ថ្នាក់​រដ្ឋមន្ត្រី នៅ​ប្រទេស​អេស្ប៉ាញ