ឯកឧត្ដម ត្រាំ អីុវតឹក ​បាន​អញ្ជើញ​ដឹក​​នាំ​​កិច្ច​​ប្រ​ជុំ​​គណៈ​​កម្មការ​​អន្តរ​​ក្រសួង​​ដើម្បី​​រៀប​​ចំ​​កិច្ច​​ប្រជុំ​​ថ្នាក់​រដ្ឋ​​មន្ត្រី​​ទូរគមនាគមន៍​​ និង​​ព័ត៌​​មាន​​វិទ្យា​​អាស៊ាន​​លើក​ទី​​១​៧​​

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​អាស៊ាន​លើក​ទី​១​៧​ និង​កិច្ច​ប្រ​ជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០១៧​។​

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍

គណៈ​កម្មការ​អន្តរ​ក្រសួង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​យោង​តាម​សេចក្ដី​សម្រេច​លេខ​ ៤២​ស​ស​រ​ ចុះ​ថ្ងៃ​ទី២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ មាន​ភារ​កិច្ច​ដឹក​នាំ​ ចាត់​ចែង​ និង​ត្រួត​ពិនិត្យ​ដំណើរ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​អាស៊ាន​លើក​ទី​១៧​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០១៧​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​27​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ​(TELSOM​ 27​-29​ and​ TELMIN​ 30​ Nov​-02​ Dec​)​ នៅ​​​ខេត្ត​​សៀម​រាប​​ឲ្យ​​មាន​​ប្រសិទ្ធ​ភាព​ និង​ទទួល​បាន​ជោគ​ជ័យ​៕​​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដម ត្រាំ អីុវតឹក ​បាន​អញ្ជើញ​ដឹក​​នាំ​​កិច្ច​​ប្រ​ជុំ​​គណៈ​​កម្មការ​​អន្តរ​​ក្រសួង​​ដើម្បី​​រៀប​​ចំ​​កិច្ច​​ប្រជុំ​​ថ្នាក់​រដ្ឋ​​មន្ត្រី​​ទូរគមនាគមន៍​​ និង​​ព័ត៌​​មាន​​វិទ្យា​​អាស៊ាន​​លើក​ទី​​១​៧​​