• ខ្មែរ
 • EN

CamSA22-26: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៣ មាននៅក្នុងផលិតផល Microsoft ប្រចាំខែ មិថុនា ឆ្នាំ២០២២

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន 52 ដែលមានផលប៉ះពាល់ទៅដល់ផលិត ផលរបស់ខ្លួនក្នុងចំណោមនោះមាន ៣ ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៣ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំង ៣ នោះ មានដូចខាងក្រោម៖

 • CVE-2022-30136: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Network File System ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
 • CVE-2022-30147: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Installer ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​នៅក្នុង windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
 • CVE-2022-30160: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows Advanced Local Procedure Callដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​នៅក្នុង windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
 • CVE-2022-30161: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows LDAP ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
 • CVE-2022-30190: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលដំណើរកា​រ URL នៅក្នុង Microsoft Windows Support Diagnostic Tool (MSDT)។ អ្នកវាយប្រហារដែលមិនមានសិទ្ធិចូលប្រព័ន្ធក៏អាចធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យបើកឯកសារដែលបានបង្កើតជាពិសេសដោយ ms-msdt tool និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោល-ដៅបានដោយជោគជ័យ

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

 • – NET and Visual Studio
 • – Azure OMI
 • – Azure Real Time Operating Systes
 • – Azure Service Fabric Container
 • – Intel
 • – Microsoft Edge (Chromium-based)
 • – Microsoft Office
 • – Microsoft Office Excel
 • – Microsoft Office SharePoint
 • – Microsoft Windows ALPC
 • – Microsoft Windows Codecs Library
 • – Remote Volume Shadow Copy Service (RVSS)
 • – Role: Windows Hyper-V
 • – SQL Server
 • – Windows Ancillary Function Driver for WinSock
 • – Windows App Store
 • – Windows Autopilot
 • – Windows Container Isolation FS Filter Driver
 • – Windows Container Manager Service
 • – Windows Defender
 • – Windows Encrypting File System (EFS)
 • – Windows File History Service
 • – Windows Installer
 • – Windows iSCSI
 • – Windows Kerberos
 • – Windows Kernel
 • – Windows LDAP – Lightweight Directory Access Protocol
 • – Windows Local Security Authority Subsystem Service
 • – Windows Media
 • – Windows Network Address Translation (NAT)
 • – Windows Network File System
 • – Windows PowerShell
 • – Windows SMB

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការ ដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

 • –    https://www.cisa.gov/uscert/ncas/current-activity/2022/06/14/microsoft-releases-june-2022-security-updates
 • –    https://msrc.microsoft.com/update-guide/en-us/releaseNote/2022-Jun
 • –    https://www.tenable.com/blog/microsofts-june-2022-patch-tuesday-addresses-55-cves-cve-2022-30190

Related Post