• ខ្មែរ
  • EN

ប្រើឃ្លាសម្ងាត់ដើម្បីការពារគណនីសំខាន់ៗរបស់អ្នក

ការផ្ទៀងផ្ទាត់ពហុកត្តា (MFA) គឺជាវិធានការការពារដ៏មានប្រសិទ្ធភាពបំផុតដើម្បីការពារគណនីរបស់អ្នកពីឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ ប្រសិនបើការផ្ទៀងផ្ទាត់ពហុកត្តា MFA មិនអាចប្រើប្រាស់បាន ឃ្លាសម្ងាត់តែមួយគត់អាចការពារគណនីរបស់អ្នកបាន បើធៀបនឹងពាក្យសម្ងាត់សាមញ្ញរបស់អ្នក។

តើឃ្លាសម្ងាត់គឺជាអ្វី?

ឃ្លាសម្ងាត់ប្រើពាក្យចៃដន្យចំនួនបួន ឬច្រើនជាពាក្យសម្ងាត់របស់អ្នក។ ឧទាហរណ៍៖ ‘crystal onion clay pretzel’។ ឃ្លាសម្ងាត់មានសុវត្ថិភាពជាងពាក្យសម្ងាត់ ឃ្លាសម្ងាត់គឺពិបាកសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតធ្វើការបំបែក ប៉ុន្តែងាយស្រួលសម្រាប់អ្នកក្នុងការចងចាំ។

តើអ្នកអាចបង្កើតឃ្លាសម្ងាត់ដោយវិធីណា?

បង្កើតឃ្លាសម្ងាត់ដែលមានទម្រុងដូចជា៖

វែង៖ យ៉ាងហោចណាស់ ១៤ តួអក្សរ ប្រើពាក្យចៃដន្យ ៤ ឬច្រើន។ ឃ្លាសម្ងាត់របស់អ្នកកាន់តែវែង កាន់តែមានសុវត្ថិភាព។

មិនអាចធ្វើការទាយទុក៖​ ប្រើពាក្យដែលមិនទាក់ទងគ្នាបួន ឬច្រើនដោយចៃដន្យ មិនត្រូវប្រើប្រាស់ឃ្លារបស់បុគ្គលល្បីៗ ឬទំនុកច្រៀង។

ឃ្លាសម្ងាត់ខុសគេ៖ មិនត្រូវប្រើប្រាស់ឃ្លាសម្ងាត់ដដែលនៅលើគណនីផ្សេងៗទៀត។

ប្រសិនបើវេបសាយ ឬក៏សេវាកម្មទាមទារពាក្យសម្ងាត់ដែលស្មុគស្មាញដោយតម្រូវអោយប្រើប្រាស់និមិត្តសញ្ញា អក្សរធំ ឬលេខ អ្នកអាចបញ្ចូលពាក្យសម្ងាត់ទាំងនេះ នៅក្នុងឃ្លាសម្ងាត់របស់អ្នកបាន។ ឃ្លាសម្ងាត់គួរតែជាឃ្លាដែលអ្នកបានបង្កើត ហើយមិនអាចទាយទុកជាមុន និងមានតែមួយគត់។

តើគណនីមួយណាដែលអ្នកគួរ​ប្រើប្រាស់ឃ្លាសម្ងាត់?

ប្រសិនបើគណនីសំខាន់របស់អ្នកមិនត្រូវបានការពារដោយការផ្ទៀងផ្ទាត់ពហុកត្តា MFA សូមប្តូរពាក្យសម្ងាត់របស់អ្នកទៅជាឃ្លាសម្ងាត់ដែលខ្លាំង ដោយចាប់ផ្តើមពីគណនីអ្នក៖

  • គណនីធនាគារ និងហិរញ្ញវត្ថុ អនឡាញទាំងអស់
  • គណនីអ៊ីមែល

ប្រសិនបើអ្នកមានគណនីអ៊ីមែលច្រើន​ សូមផ្តល់អាទិភាពទៅលើគណនីដែលភ្ជាប់ទៅធនាគារអនឡាញរបស់អ្នក ឬសេវាកម្មសំខាន់ៗផ្សេងទៀត។ ជាធម្មតាអ្នកអាចផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកទៅជាឃ្លាសម្ងាត់ តាមរយៈម៉ីនុយ ការកំណត់គណនីរបស់អ្នក។

គន្លឹះ៖ មិនត្រូវប្រើប្រាស់ឃ្លាសម្ងាត់ដដែលនៅលើគណនីផ្សេងៗទៀត។

Related Post