ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

កិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក(APPU) តាមរយៈអនឡាញ

អត្ថបទដោយ៖ Semtararath

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាប្រតិបត្តិរបស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក(APPU) តាមរយៈអនឡាញ (online) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ និងអ្នកជំនាញមកពីអគ្គនាយកដ្ឋានប្រៃសណីយ៍ផងដែរ។

កិច្ចប្រជុំពេញអង្គ ធ្វើឡើងដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន របាយការណ៍ស្តីពីសមិទ្ធផលការងាររបស់ក្រុមការងារ ការអនុវត្តគម្រោងថ្នាក់តំបន់របស់សហភាពប្រៃសណីយ៍សកលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារដ្ឋបាល និងក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ មហាសន្និបាតAPPUនៅឆ្នាំ២០២១ ការជ្រើសរើសអគ្គលេខាធិការរបស់សហភាពAPPUសម្រាប់ឆ្នាំ២០២២ ការបែងចែកព័ត៌មានរវាងគ្នាក្នុងអំឡុងពេលមានការរីករាលដាលកូវីដ១៩ និងបញ្ហាពាក់ព័ន្ធដទៃទៀត។

-អត្ថបទ និងរូបថតដោយ ហ៊ន ធារ៉ា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

ព័ត៌មានជាប់ទាក់ទង