រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ច ទីប្រឹក្សាអមក្រសួង អគ្គនាយករង អនុប្រធានវិទ្យាស្ថាន ប្រធាននាយកដ្ឋាន ប្រធានមជ្ឍមណ្ឌល អនុប្រធាននាយកដ្ឋាន និងប្រធាន-អនុប្រធានការិយាល័យ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។