សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម ការប្រើប្រាស់ QR Code នឹងក្លាយជាសំណាញ់សុវត្ថិភាពការពារការពារទីតាំងអាជីវកម្មឱ្យដំណើការជាធម្មតាតាមបែបគន្លងថ្មី។ សូមស្នើឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code និងបង្ហាញលទ្ធផល ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទ ដូចខាងក្រោម៖ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា បុគ្គលនោះមិនត្រូវបានកត់ត្រាថាមានពាក់ព័ន្ធជាមួយជំងឺកូវីដ១៩ ក្នុងអំឡុងពេល១៤ថ្ងៃកន្លងមកទេ។ លោកអ្នកអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។បើ Scan QR Code ហើយបង្ហាញ៖ពណ៌លឿង បញ្ជាក់ពីស្ថានភាពគួរឱ្យសង្ស័យ មានន័យថាបុគ្គលនោះបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដោយផ្ទាល់ ឬដោយប្រយោល ក្នុងអំឡុងពេល ១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់កាតព្វកិច្ចធ្វើចត្តាឡីស័ក។តើគួរធ្វើយ៉ាងណា?- សម្រាប់សាមីខ្លួន អ្នកត្រូវបំពេញកាតព្វកិច្ចធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃឱ្យបានត្រឹមត្រូវ ហាមដាច់ខាតដើរចេញក្រៅផ្ទះឬទីកន្លែងធ្វើចត្តាឡីស័ក តាមដានសុខភាពខ្លួនឯង ព្រមទាំងអនុវត្តវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក។- សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម ប្រសិនបើមានបុគ្គលមានស្ថានភាពគួរឱ្យសង្ស័យនេះ ទៅដល់ទីតាំង របស់លោកអ្នក លោកអ្នកអាចសម្រេចចិត្តមិនអនុញ្ញាតឱ្យបុគ្គលនោះចូល ឬអាចផ្តល់សេវាជូនគាត់ដោយមានការប្រុងប្រយ័ត្ននិងដាច់ដោយឡែកពីគេ។បើ Scan QR Code ហើយបង្ហាញ៖ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ ថាបុគ្គលនោះមានជំងឺកូវីដ១៩តើគួរធ្វើយ៉ាងណា?- សម្រាប់សាមីខ្លួន ត្រូវប្រញាប់ហៅទៅលេខទូរសព្ទទាន់ហេតុការណ៍១១៥ ដើម្បីស្វែងរកការព្យាបាលជាបន្ទាន់។- សម្រាប់ម្ចាស់ទីតាំងអាជីវកម្ម លោកអ្នកមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងខ្លួនជាដាច់ខាត និងហៅទៅលេខទូរសព្ទទាន់ហេតុការណ៍១១៥។សូមបញ្ជាក់ថា៖ ការប្រើប្រាស់ប្រព័ន្ធ QR Code នេះ មិនមានការតាមដានឯកជនភាពរបស់បុគ្គលឡើយ ហើយទិន្នន័យនេះ មិនមានចែករំលែកទៅស្ថាប័ន បុគ្គលណា ក្រៅពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងគោលដៅការពារសុខភាពសាធារណៈ។ការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះទាំងអស់គ្នា ដើម្បីបង្កាសុខភាព ទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតសកលនេះ និងជួយឱ្យសកម្មភាពធុរកិច្ចរបស់លោកអ្នកអាចនៅដំណើរការបានជាធម្មតា តាមបែបគន្លងថ្មី។
Related Post
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១
-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល (កំពង់ធំ)
- 27
- Sokmean Ngon
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការកសាងសមត្ថភាព និងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ
- 25
- Sokmean Ngon
-
“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” មានតួនាទីសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម
- 35
- Sokmean Ngon
-
ភ្ញៀវទេសចរណ៍នៅតែអាចបន្តប្រើ WiFi សាធារណ:ដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត!
- 48
- Semtararath
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួង ទៅទស្សនកិច្ចនៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)
- 47
- Semtararath
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្លែងអំណរគុណចំពោះនិវត្តជនដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្រសួង ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍទ្វេដងតទៅទៀត
- 57
- Sokmean Ngon
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង
- 48
- Semtararath
-
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី SmartStart ULP National Hackathon 2023
- 50
- Semtararath
-
ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា
- 45
- Semtararath