ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយសមាគមមន្ត្រីបង្គោលទទួលបន្ទុកព័ត៌មានវិទ្យា អាស៊ាន (ACIOA) បានរៀបចំវេទិកាថ្នាក់តំបន់ទាក់ទងនឹងមន្រ្តីបង្គោលទទួលបន្ទុកព័ត៌មានវិទ្យាលើកទី ០៥ (5th ASEAN CIO Forum) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល។ វេទិកាថ្នាក់តំបន់មួយនេះមានអ្នកចូលរួមចំនួន ១០០នាក់ ដែលជាមន្ត្រីបង្គោលទទួលបន្ទុកព័ត៌មានវិទ្យា (CIO) មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុកនិងក្នុងតំបន់ និងក្រសួង-ស្ថាប័ននានាដែលពាក់ព័ន្ធ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺការបង្កើតឱ្យមានការជួបជុំគ្នាប្រចាំឆ្នាំរបស់មន្ត្រីបង្គោលទទួលបន្ទុកព័ត៌មានវិទ្យាក្នុងស្រុកនិងក្នុងតំបន់ ដើម្បីពិភាក្សាអំពីបទពិសោធន៍និងទស្សនទានទាក់ទងនឹងការគ្រប់គ្រងសេដ្ឋកិច្ចឌីជីថល និងការរៀបចំផែនការអភិវឌ្ឍន៍ឧស្សាហកម្ម។ វេទិកានេះមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារវាងអ្នកជំនាញការលើប្រធានបទសំខាន់ៗដែលទាក់ទងនឹង៖
• បច្ចុប្បន្នភាពនៃការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងប្រទេសនីមួយៗ
• បញ្ហាប្រឈមទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល
• ការទប់ស្កាត់បញ្ហាសន្តិសុខព័ត៌មាន និងការជម្រុញការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន