រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងក្របខណ្ឌបច្ចេកទេស និងយន្តការរដ្ឋាភិបាលអេឡិកត្រូនិក នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឳវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាច្រើនផងដែរ។
កិច្ចប្រជុំផ្តោតទៅលើ៖
១.ការស្ដាប់របាយការណ៍អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងរដ្ឋាភិបាលអេឡិកត្រូនិក
២.ការធ្វើបទបង្ហាញពាក់ព័ន្ធនឹងក្របខណ្ឌបច្ចេកទេស និងយន្តការរដ្ឋាភិបាលអេឡិកត្រូនិករបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៣.ការធ្វើបទបង្ហាញពាក់ព័ន្ធសកម្មភាពរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង
៤.ការផ្ដល់មតិយោបល់ផ្សេងៗ៕