រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្ដម Amb. Michael Michalak អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងប្រចាំតំបន់សហរដ្ឋអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍សំណេះសំណាលស្វាគមន៍ដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងបានមានប្រសាសន៍ទាក់ទងនឹងការវិវឌ្ឍន៍វិស័យទាំង ០៣៖
១.ការវិវឌ្ឍន៍ខាងវិស័យប្រៃសណីយ៍លើការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក។
២.ការវិវឌ្ឍន៍ខាងវិស័យទូរគមនាគមន៍លើការខិតខំប្រឹងប្រែងករសាងហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់អ៊ីនធឺណែត និង
៣.ការវិវឌ្ឍន៍ខាងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងគោលដៅអនុវត្តរបស់ក្រសួងទៅលើវិស័យថ្មីមួយនេះ។
ជាការឆ្លើយតប គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានលើកឡើងថាគោលដៅរបស់គណៈប្រតិភូមកកម្ពុជាលើកនេះគឺដើម្បីឆ្លើយតបចំនុច០៣សំខាន់ ដូចជា៖
១.កិច្ចសហប្រតិបត្តិការទ្វេភាគី
២.អភិវឌ្ឍការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល និង
៣.ការកសាងសមត្ថភាព។
ដោយឡែកកិច្ចពិភាក្សាទាក់ទងនឹងវិស័យឋិតក្នុងការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ភាគីសហរដ្ឋអាមេរិកបានផ្តោតសំខាន់ទៅលើរដ្ឋាភិបាលអេឡិកត្រូនិក សន្តិសុខអេឡិកត្រូនិក និងការកសាងសមត្ថភាព ដែលស្នើសុំឱ្យមានកាចូលរួមសហការពីភាគីកម្ពុជា-សហរដ្ឋអាមេរិកធ្វើយ៉ាងណាជម្រុញឱ្យវិស័យទាំងនោះដើរទៅបានរលូន។
ជាការឆ្លើយតបទាក់ទងនឹងវិស័យទាំងបីដែលភាគីសហរដ្ឋអាមេរិកបានលើកឡើង ក្រសួងបាននឹងកំពុងត្រៀមរៀបចំពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាពដោយរៀបចំច្បាប់ បទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការសកម្មភាព ដើម្បីការពារប្រយោជន៍របស់អ្នកប្រើប្រាស់ធ្វើយ៉ាងណាឱ្យវិស័យទាំងនោះដើរទៅបានរលូន។ ទាក់ទងនឹងការកសាងសមត្ថភាពធនធានមនុស្សចាប់តាំងពីដើមអាណ្ណត្តិទី៥របស់រាជរដ្ឋាភិបាលកម្ពុជាមក ក្រសួងបានបង្កើតឱ្យមានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីជម្រុញការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ត្រៀមឆ្លើយតបទៅនឹងតម្រូវការនៃការវិវឌ្ឍន៍យ៉ាងលឿនរបស់វិស័យទាំងបីនេះ៕