រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យគណៈប្រតិភូសហគ្រិននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រស្តីពីសមត្ថភាពផលិត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីស្វែងយល់ពីកាលានុវត្តន៍ភាពវិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។
ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍