ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យប្រៃសណីយ៍” ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងប្រតិបត្តិករប្រៃសណីយ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តាខេត្តចំនួន ០៥រួមមាន ខេត្តស្ទឹងត្រែង , ខេត្តក្រចេះ , ខេត្តកំពង់ចាម , ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និយោជិកមន្ទីរប.ទ.ខេត្ត ព្រមទាំងតំណាងបណ្តាប្រតិបត្តិករប្រៃសណីយ៍ផងដែរ។
ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានគោលនយោបាយប្រៃសណីយ៍ និងនាយកដ្ឋានត្រួតពិនិត្យប្រៃសណីយ៍នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តនីមួយៗ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយខ្លឹមសារបទដ្ឋានគតិយុត្តិក្នុងវិស័យប្រៃសណីយ៍ ជូនដល់មន្ត្រីរាជការ និងប្រតិបត្តិករប្រៃសណីយ៍ ដែលមានទីតាំងនៅក្នុងខេត្ត ព្រមទាំងណែនាំ បង្ហាត់បង្រៀន អំពីនីតិវិធីផ្តល់សេវាសាធារណៈ និងធ្វើប្រតិភូកម្មអំណាចមួយចំនួនដល់ថ្នាក់ក្រោមជាតិ បង្កលក្ខណៈងាយស្រួលទៅដល់មន្ទីរ និងការផ្តល់សេវាដល់ទីជនបទ អោយកៀកនឹងប្រជាជន ក្នុងគោលដៅកៀរគរចំណូលថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕
លោក នេន ហ៊ូ ប្រធាននាយកដ្ឋានគោលនយោបាយប្រៃសណីយ៍
លោកស្រី បួន មួយទៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យប្រៃសណីយ៍