• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋ​មន្ត្រី​​ ត្រាំ អុីវតឹក​ បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​ក្រុមហ៊ុន​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ប្រជាជន​ និង​ក្រុមហ៊ុន ​ស៊ីងម៉ឹង​ ធេលីមីឌាគ្រុប​ ចូល​ជួប​សម្តែង​​ការ​គួរសម ​និង​ពិភាក្សា​ការងារ​

រាជធានីភ្នំពេញ៖ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​៩កើត​ ខែមាឃ ​ឆ្នាំរកា ​នព្វស័ក​ ព.ស២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី២៥ ​ខែមករា​ ឆ្នាំ​២០១៨​ នៅ​ទីស្ដីការ​ក្រសួង ​ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​ដឹកនាំ​ដោយ​ លោក ​ZHANG​ YONG​ DONG​  ប្រធាន​ក្រុមហ៊ុន​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ប្រជាជន​ និងលោក​ HUANG​ SHU​ YING ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​ស៊ីងម៉ឹង​ ធេលីមីឌាគ្រុប​ ចូល​ជួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​ដើម្បី​ស្វែង​យល់​ពី​គោល​នយោបាយ​សម្រាប់​វិនិយោគ ​និង​សហប្រតិបត្តិការ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​ព័ត៌មាននៅ​ព្រះរាជា​ណាចក្រ​កម្ពុជា៕​

ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍


 

Related Post