រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទីមួយ ក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាដែលទើបតែប្រកាសតែងតាំងថ្មី។