រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាភិបាលមូលនិធិ នៃការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លើកទី៨ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រូបសញ្ញានិងរបៀបប្រើប្រាស់រូបសញ្ញាក្នុងគម្រោងមូលនិធិ ព្រមទាំងបែបបទ នៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគម្រោងរបស់មូលនិធិ ស.អ។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍