រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ០៦ឆ្នាំ នាព្រះមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ៕
#ត្រាំ_អ៊ីវតឹក #Tram_IvTek #ក្រសួងប្រៃសណីយ៍_និងទូរគមនាគមន៍ #Ministry_of_Posts_and_Telecommunications