• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមស្ដាប់ការធ្វើបទបង្ហាញស្តីពីរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០១៧ របស់ក្រុមហ៊ុន Smart Axiata

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៨​ នៅភោជនីយដ្ឋាន Topaz ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមស្ដាប់ការធ្វើបទបង្ហាញជាសាធារណៈលើកដំបូង ស្តីពីរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០១៧ របស់ក្រុមហ៊ុន Smart Axiata ដោយមានការបង្ហាញអំពីចំនុចសំខាន់ៗនៃផលប៉ះពាល់សេដ្ឋកិច្ចសង្គមជាតិ ដែលបានកើតឡើងនាឆ្នាំកន្លងទៅ៕


 

Related Post