• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈ​ប្រតិភូក្រសួង អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុង Dong Guan

សាធារណរដ្ឋប្រជាមានិតចិន៖ នាថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុង Dong Guan និងបានអញ្ជើញទស្សនាសាលពិពរណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ស្ដីពីដំណើរការវិត្ដន៍ទៅកាន់បច្ចេកវិទ្យា5G និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន ដែលកំពុងមានការរីកចំរើននាពេលបច្ចុប្បន្ន នៅខេត្ត Zhanzhan នៃសាធារណរដ្ឋប្រជាមានិតចិន៕


 

Related Post