• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន 

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន នៅទីស្ដីការក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។ 

គោលបំណងនៃជំនួបពិភាក្សារបស់គណៈកម្មការទី៩ នៃរដ្ឋសភា លើកនេះ គឺដើម្បីស្វែងយល់ពីវិស័យការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនក្នុងការធ្វើជាសេនាធិការរបស់រដ្ឋសភាឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលរដ្ឋសភាបានកំណត់ និងប្រគល់ភារកិច្ចជូន ដែលមានជាអាទិ៍៖ ស្វែងយល់ពីសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាន សកម្មភាពការងារកំពុងអនុវត្ត បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ជាដើម៕


 

Related Post