• ខ្មែរ
  • EN

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​០​៦​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឲ្យ​ ​លោក​ ​As​r​i​ ​Has​s​an​ S​a​br​i​  ​ប្រធាន​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​ដើម្បី​ស្វែងយល់​ពី​គោល​នយោបាយ​សម្រាប់​គាំទ្រ​ការ​វិនិយោគក៏ដូចជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​លើ​វិ​ស័យ​ទូរគមនាគមន៍ ​​បច្ចេកវិទ្យា​គមនាគមន៍និង​ព័ត៌មាន​។​

ឯកឧត្តម​ ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍
 
​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស​នៃ​វិ​ស័យទូរគមនាគមន៍​ ​និង​ ​I​C​T​ ​ព្រមទាំង​សក្តានុពល​នៃ​ការ​វិនិយោគ​លើ​វិ​ស័យ​នេះ​នៅ​កម្ពុជា​តាម​រយ​:​គោល​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​បង្ក​នូវ​បរិយាកាស​អំណោយផល​ដល់​ការ​វិនិយោគ​ពី​វិ​ស័យ​ឯកជន​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​As​r​i​ ​Has​s​an​ S​a​br​i​ ​ប្រធាន​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បាន​គោរព​អញ្ជើញ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ដឹក​ប្រតិភូ​ក្រសួង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ពេលវេលា​សមស្រប​ ​ដើម្បី​ស្វែងយល់​ពី​ការរៀបចំ​គោល​នយោបាយ​ឌី​ជី​ថល​ ​តម្រង់​ទិស​ឆ្ពោះទៅ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​. ​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ទទួលយក​ការ​មកដល់​នៃ​បច្ចេកវិទ្យា​ 5​G​ ​៕​

Related Post