• ខ្មែរ
  • EN

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

       ​
         
          ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​១​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​ដែល​បាន​នឹង​កំពុង​ឈរ​ជើង​យ៉ាង​រឹង​មាំ​ក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់​វែ​ង​ ​ខេត្ត​ឧត្ដរមានជ័យ​។​ ​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្តី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ព្រមទាំង​តំណាង​ប្រតិបត្តិ​ករ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ផង​ដែរ​។​ ​គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចូលរួម​ដោះស្រាយបញ្ហា​ប្រឈម​របស់​កងពលតូច​ថ្មើរជើង​លេខ​៤​១​ ​រួម​មាន​៖​
– ​សហការ​ឱ្យ​បាន​ជិតស្និទ្ធ​នឹង​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា​អុី​ន​វេ​ស​មេន​គ្រុប​ខូ., អិ​ល​ធី​ឌី​ (​ចំការកៅស៊ូ​ជុ​ប​) ​ក្នុង​សកម្មភាព​ចង​ស​ម្ព័ន្ធ​មេត្រីភាព​
– ​សហ​ការសិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ចំពោះ​បណ្តា​វរ​សេនា​តូច​ចំណុះ​ឱ្យ​កងពលតូច​ថ្មើរជើង​លេខ​៤​១​
– ​សហ​ការសិក្សា​អំពី​ប្រភព​ខ្វះខាត​លើ​ជីវភាព​របស់​បងប្អូន​យុទ្ធជន​ ​និង​គ្រួសារ​កងពលតូច​ថ្មើរជើង​លេខ​៤​១​
– ​កៀរគរ​រក​ប្រភព​ឧបត្ថម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន ​និង​សប្បុរស​ជន​នានា​៕​
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 

Related Post