រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ លោក Tiejun Bai ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SEATEL ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីស្វែងយល់ពីគោលនយោបាយសម្រាប់គាំទ្រការវិនិយោគ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន៕