ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ព្រឹកថ្ងៃច័ន្ទ ០៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក ZHAO MIN អគ្គនាយករង នៃការិយាល័យប្រៃសណីយ៍រដ្ឋចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ក្នុងគោលបំណងសំខាន់ៗដូចជា៖ (១).ដើម្បីផ្លាស់ប្តូរយោបល់លើការងារសំខាន់ៗរបស់សហភាពប្រៃសណីយ៍សកល (UPU) ដែលរួមទាំងការកែសម្រួលប្រព័ន្ធគិតថ្លៃសេវាចែកបញ្ញើគោលដៅចុងក្រោយ (Terminal Dues) និងការបង់វិភាគទានសមាជិកភាព (Contribution Scheme), (២).បោះឆ្នោតជ្រើសរើសសមាជិកភាពរបស់ UPU ក្របខ័ណ្ឌនៃក្រុមប្រឹក្សារដ្ឋបាល (The Council of Administrations, CA) និងក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ (The Postal Operations Council, POC) និងប្រធាន POC នៅឆ្នាំ២០២០ និង(៣).ពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌលើវិស័យប្រៃសណីយ៍កម្រិតទ្វេភាគី និងពហុភាគីនាពេលអនាគតរវាងភាគីទាំងពីរ៕
លោក ZHAO MIN អគ្គនាយករង នៃការិយាល័យប្រៃសណីយ៍រដ្ឋចិន