ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិស.អ.
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ០៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ (មូលនិធិ ស.អ.- CBRD Fund) លើកទី១៣ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
(១). របាយការណ៍ហិរញ្ញវត្ថុរបស់ (មូលនិធិ ស.អ. – CBRD Fund) ប្រចាំឆ្នាំ២០១៧-២០១៨ និងដំណើរការវឌ្ឍនភាពការងារ របស់លេខាធិការដ្ឋាន (មូលនិធិ ស.អ. – CBRD Fund)។
(២). ការស្នើសុំទូទាត់គម្រោងអនុវត្តន៍រួច ឆ្នាំ២០១៨ (Offset Projects 2018)។
(៣). វឌ្ឍនភាព នៃអនុវត្តន៍គម្រោងបំពាក់កុំព្យូរទ័រ និងសម្ភារបច្ចេកវិទ្យា សម្រាប់គាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតាមមធ្យមសិក្សាទុតិយភូមិ ចំនួន ២០វិទ្យាល័យក្នុងក្របខណ្ឌ (មូលនិធិ ស.អ. – CBRD Fund) ដែលបានចុះកិច្ចព្រមព្រៀងរវាង ក្រុមប្រឹក្សា (មូលនិធិ ស.អ. – CBRD Fund) ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនវៀតធេល ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
(៤). សំណើសុំអនុវត្តន៍គម្រោង សម្រាប់ឆ្នាំ២០១៩៕
ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃមូលនិធិស.អ.