រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក Huang Xinglong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HyalRoute Group ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambodia Fiber Optic Communication Network Co., Ltd (CFOCN) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕